សុភាពនារីភាគច្រើនសុទ្ធតែមានផលិតផលថែរក្សាសម្រស់ ឬគ្រឿងតុបតែងខ្លួន (Make up) ជាប្រចាំ ដើម្បីបង្កើនភាពស្រស់ស្អាតដល់ខ្លួនឯង។ នៅក្នុងនោះ មានផលិតផលរាប់រយលានប្រភេទ ដែលផលិតឡើងសម្រាប់តម្រូវការភាពស្រស់ស្អាតទាំងនោះ តែមិនប្រាកដថាវាពិតជាមានប្រសិទ្ធភាពដូចជាការរំពឹងទុកនោះទេ ដោយផលិតផលខ្លះទោះបីជាមានឈ្មោះខុសៗគ្នា តែគុណប្រយោជន៍វាបែរជាដូចគ្នាធ្វើឱ្យអ្នកខាតបង់ថវិកាទិញគុណនឹង២ ឯផលិតផលខ្លះទោះជាមានណែនាំនូវគុណសម្បត្តិជាច្រើន តែវាបែរជាត្រូវបានគេរកឃើញថា ទោះប្រើហើយក៏គ្មានប្រសិទ្ធភាពដែរ។

ដូច្នេះមកតាមដានផលិតផលទាំង ៩ ដែលគេរកឃើញថាទោះប្រើក៏គ្មានប្រយោជន៍សម្រាប់សម្រស់ដែរ ដែលរួមមានដូចជា៖

៩. ម៉ាស់បិទមុខ

ផលិតផលម៉ាស់បិទមុខ ភាគច្រើនមានសារធាតុដែលធ្វើឱ្យអ្នកមានអារម្មណ៍ល្អស្រស់ស្រាយ ឬមានភាពត្រជាក់ជាច្រើន ដែលតាមពិតទៅវាមិនសូវជាជួយអ្វីដល់ស្បែកមុខរបស់អ្នកនោះទេ ដូច្នេះមិនចាំបាច់ទាល់តែប្រើជាប្រចាំរាល់សប្តាហ៍ដែរ។

អ្វីដែលគួរប្រើ៖ ជ្រើសម៉ាស់មុខដើម្បីតម្រូវស្បែកមុខ៖

- ប្រសិនជាអ្នកប្រើផលិតផលម៉ាស់ផ្សំពីទឹកដោះគោជូរ ឬ ម៉ាសអង់ស៊ីម (Enzyme) ធ្វើឱ្យស្បែករបស់អ្នកស្អាតជាងមុន នោះក៏ដោយសារតែវាមានជាតិអាស៊ីត កម្ចាត់កោសិកាងាប់ៗចោល និងធ្វើឱ្យស្បែករបស់អ្នកមានសំណើមស្រស់ស្អាត ដូច្នេះអ្នកត្រូវផ្លាស់ប្តូរផលិតផលគ្រីមលាបមុខថ្មីផ្សេងទៀតដែលល្អជាងផលិតផលប្រើជាប្រចាំ។

- តែប្រសិនជាស្បែករបស់អ្នកឡើងខ្លាញ់ តែការប្រើម៉ាសធ្វើពី Clay ធ្វើឱ្យស្បែកមុខរបស់អ្នកស្រស់ស្អាត អ្នកគួរតែប្រើផលិតផលថែរក្សាស្បែកដែលមានផ្ទុកនូវជាតិ Salicylic acid ទើបជាការល្អ។

ម៉ាស់បិទមុខ

៨. ទឹកលាងគ្រឿងសម្អាង (Makeup remover)

សព្វថ្ងៃមានផលិតផលទឹកសម្អាតជាច្រើនប្រភេទ ដែលអាចជូតគ្រឿងសម្អាងពីផ្ទៃមុខបានផង ថែមទាំងសម្អាតផ្ទៃមុខឱ្យបានស្អាតក្នុងពេលតែមួយទៀត បានជាផលិតផលជូតគ្រឿងសម្អាត(Makeup removers) បានក្លាយទៅជាផលិតផលដែលគ្មានប្រយោជន៍។

អ្វីដែលគួរប្រើ៖ ជំនួសឱ្យផលិតផលជូតគ្រឿងសម្អាត(Makeup removers) អ្នកអាចប្រើ Micellar water ទឹក cleansers ផលិតផល makeup removing wipes និងប្រេងដូងក៏បានដែរ ដែលអ្នកយល់ថាងាយស្រួលប្រើប្រាស់។

ទឹកលាងគ្រឿងសម្អាង (Makeup remover)

៧. ក្រែមលាបក្រោមភ្នែក (Eye Cream)

ជាធម្មតាអ្នកយល់អា ការប្រើក្រែមលាបក្រោមផ្នែក (Eye Cream) គឺអាចជួយថែរក្សា និងផ្តល់សំណើមដល់ស្បែកក្រោមភ្នែកបាន តែការពិតផលិតផលក្រែមលាបភ្នែក (Eye Cream) មានជាតិសំណើមតិចបំផុត គឺតិចជាងផលិតផលផ្តល់សំណើមដទៃទៀត ដែលជាហេតុធ្វើឱ្យអ្នកប្រើប្រាស់វាទទួលបានប្រសិទ្ធភាពរយៈពេលខ្លីប៉ុណ្ណោះ។

អ្វីដែលគួរប្រើ៖ ជំនួសឱ្យផលិតផល ក្រែមលាបភ្នែក (Eye Cream)អ្នកអាចប្រើក្រែមផ្តល់សំណើមទើបជាការល្អ ហើយលាបនៅម្តុំភ្នែកបរិវេណដែលអ្នកយល់ថាប៉ះពាល់ដល់ស្បែកក្រោមភ្នែក ឬអាចប៉ះពាល់នឹងកាំរស្មី UV ខ្លាំងបានហើយ។

ក្រែមលាបភ្នែក (Eye Cream)

៦. ផលិតផលស្ក្រាប់ដុសលាងមុខ (Exfoliating scrub)

ពេលអ្នកប្រើផលិតផលស្ក្រាប់ដុសសម្អាតផ្ទៃមុខ អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកកំពុងតែថែរក្សាស្បែករបស់អ្នកបានយ៉ាងល្អហើយ តែការពិតទៅវាជាវិធិដែលបំផ្លាញកោសិកាការពារស្បែកមុខរបស់អ្នកវិញនោះទេ។ ហើយប្រសិនជាអ្នកមានស្បែកមុខខ្លាញ់ ការប្រើស្ក្រាប់អាចជួយកម្ចាត់ខ្លាញ់បានក៏ពិតមែន តែពេលក្រោយវាឡើងជាតិប្រេងលើសដើមលើផ្ទៃមុខជាមិនខាន។

អ្វីដែលគួរប្រើ៖ ជំនួសឱ្យការប្រើស្ក្រាប់ដុសលាងសម្អាតផ្ទៃមុខ យកល្អ អ្នកគួរតែប្រើផលិតផលថែរក្សាស្បែកធម្មតាជាប្រចាំដែលអ្នកយល់ថាល្អចំពោះស្បែកទៅបានហើយ។

ផលិតផលស្ក្រាប់ដុសលាងមុខ

៥. ក្រែមបំបាត់សង្វារ

គ្មានក្រែមណាមួយដែលអាចជួយបំបាត់សង្វារបាននោះទេ បើទោះបីជាអ្នកប្រើផលិតផល អ្វីក៏ដោយ តែស្បែកសង្វារគឺអាចបំបាត់បានដោយការប្រើក្រែមផ្តល់សំណើមជួយដល់ស្បែកទៅវិញទេ។

អ្វីដែលគួរប្រើ៖ អ្នកអាចប្រើ ប័រកាកាវ ឬប្រើផលិតផលផ្តល់សំណើមដល់ស្បែកល្អៗដែលសុទ្ធតែមានតម្លៃថោកក៏មានប្រសិទ្ធភាពដែរ។

ក្រែមបំបាត់សង្វារ

៤.ទឹកជូតសម្អាតមុខ (Toner)

ទឹកជូតសម្អាតមុខ (Toner) អាចធ្វើឱ្យស្បែករបស់អ្នកបាត់បង់កម្រិត pH ទៅវិញនោះទេ ហើយប្រសិនជាអ្នកលុបលាងផ្ទៃមុខ និងផ្តល់សំណើមដល់ស្បែកអ្នកជាប្រចាំរួចទៅហើយ អ្នកក៏មិនគួរប្រើផលិតផលខ្លាំងៗប៉ះពាល់ដល់ស្បែកថែមទៀតដែរ។ ការប្រើទឹកជូតសម្អាតរយៈពេលយូរពេក អាចធ្វើឱ្យស្បែករបស់អ្នកឡើងស្ងូត និងរលាកដោយសារតែជាតិអាល់កុលក្នុងទឹកជូតសម្អាតនោះ ថែមទាំងកម្ចាត់ជាតិប្រេងល្អៗពីលើស្បែកមុខអស់ថែមទៀត។

អ្វីដែលគួរប្រើ៖ ប្រសិនជាអ្នកគ្មានស្បែកឡើងប្រេង មុន ឬរន្ធញើសរីកធំនោះទេ អ្នកគួរតែលាងសម្អាតផ្ទៃមុខធម្មតាទៅបានហើយ បន្ទាប់មកជូតមុខនឹងក្រណាត់ស្ងួតស្អាតជាការស្រេច។

ទឹកជូតសម្អាតមុខ (Toner)

៣. ម៉ាស្ការ៉ាលាបរោមភ្នែកដែលធន់នឹងទឹក (Waterproof mascara)

ម៉ាស្ការ៉ាលាបរោមភ្នែកដែលធន់នឹងទឹក (Waterproof mascara) ធ្វើឱ្យអ្នកគិតថាជួយឱ្យរោមភ្នែករបស់ស្អាត និងជាប់បានយូរមិនប្រតាក។ តែសារធាតុដែលអាចប្រចាំងនឹងញើស ទឹកភ្នែក និងទឹក វាបែរជាឱ្យរោមភ្នែករបស់អ្នកជ្រុះទៅវិញ ថែមទាំងពិបាកនឹងធ្វើការលាងសម្អាតផងដែរ។

អ្វីដែលគួរប្រើ៖ អ្នកគួរតែប្រើ ម៉ាស្ការ៉ាលាបរោមភ្នែក ធម្មតាៗបានហើយ ដោយវាមានប្រសិទ្ធភាពដូចម៉ាស្ការ៉ាលាបរោមភ្នែកធន់នឹងទឹកដែរ ថែមទាំងងាយលាងចេញ និងមិនរលាក ឬប្រតិកម្មស្បែកទៀតផង។

ម៉ាស្ការ៉ាលាបរោមភ្នែកដែលធន់នឹងទឹក (Waterproof mascara)

២. ឡេលាបស្បែកឱ្យឆាប់ស (In-shower self-tanning lotion)

ការប្រើឡេ ឬផលិតផលខាត់ស្បែក អ្នកគិតថាអាចជួយឱ្យស្បែក ស និងស្អាតលឿន តែការពិតទៅវាមិនល្អដល់ស្បែក ថែមទាំងបន្សល់ក្លិនមិនល្អពេញបន្ទប់ទឹកផងដែរ។

អ្វីដែលគួរប្រើ៖ អ្នកគួរតែប្រើផលិតផលលាបស្បែកឱ្យសណាដែលមានប្រសិទ្ធភាពបណ្តើរ សន្សឹមៗធម្មតាបានហើយដើម្បីទទួលបានភាពស្រស់ស្អាត។

ឡេលាបស្បែកឱ្យឆាប់ស (In-shower self-tanning lotion)

១. ក្រែមលាបពេលថ្ងៃ (Day Cream)

មនុស្សស្រីមួយចំនួនតែងតែប្រើក្រែមលាបពេលថ្ងៃ (Day Cream) គឺរាល់ពេលដែលពួកគេចេញទៅក្រៅថ្ងៃក្តៅប៉ុណ្ណោះ តែការពិតទៅវាគ្មានប្រសិទ្ធភាពអ្វីច្រើននោះទេ ថែមទាំងមិនអាចការពារស្បែកអ្នកពីកម្តៅថ្ងៃ UV ផងដែរ ជាពិសេសពេលដែលអ្នកនៅក្រៅត្រួវក្តៅយូរពេក។

អ្វីដែលគួរប្រើ៖ មិនបាច់ប្រើ ក្រែមលាបពេលថ្ងៃ (Day Cream) ឥតប្រយោជន៍ ដោយអ្នកអាចលាបឡេការពារកម្តៅថ្ងៃតែម្តងទៅ (sunscreen) ដែលអាចការពារស្បែកផល ផ្តល់សំណើមផង ថែមទាំងមានសរធាតុប្រឆាំងសុកស៊ីតកម្មជំនួយស្បែកថែមទៀត៕

ក្រែមលាបពេលថ្ងៃ (Day Cream)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]