ដើម្បីបំពេញតំរូវការតណ្ហារបស់ខ្លួនគាត់ ដែលមានអាយុប្រហែលជា ៣៩ឆ្នាំ ឈ្មោះ Zeng Qiangbao បានចាប់កេ្មងស្រី ២នាក់ ដើម្បីរំលោភ និងវ៉ៃធើ្វបាប។ គាត់ធើ្វការនៅកនែ្លងធ្វើដែក នៅ Wuhan។ យោងទៅតាមអ្នកភូមិបាននិយាយថា គាត់មិនដែលនិយាយជាមួយនឹងអ្នកភូមិទេ គាត់គ្រាន់តែជិះម៉ូតូទៅ ធើ្វការនិងត្រលប់មកផ្ទះជា ធម្មតាតែម្នាក់ឯងជារៀងរាល់ថៃ្ងហើយ គាត់ក៏មិនដែលចេញពីផ្ទះនៅពេលថៃ្ងដែរ។ គាត់ក៏ធ្លាប់រៀបការ ប៉ុនែ្ដឥលូវគាត់លែងលះ គ្នាហើយគាត់មករស់នៅជាមួយនឹងម្ដាយរបស់គាត់ និងកូនស្រីរបស់គាត់ដែលមានអាយុ១០ឆ្នាំ ទៅរស់នៅជាមួយនឹងប្រពន្ធរបស់គាត់។ ថៃ្ងទី ១០​ ខែឧសភា ឆ្នាំ ២០១០  គាត់ត្រូវបានគេចាប់ខ្លួន ពីបទចាប់រំលោភ តែគាត់បែរជាមិនទទួលខុស និងមិនសារភាពថាគាត់ចាប់ទុកកេ្មងនោះទេ។ កេ្មងស្រីម្នាក់ដែលបានចាប់ខ្លួនតាំងពី២ឆ្នាំមុន មានអាយុ ១៦ឆ្នាំ និងកេ្មងស្រីម្នាក់ ទៀតមានអាយុ ១៦ឆ្នាំ បានចាប់ខ្លួនកាលពីកន្លះឆ្នាំមុន។ ដើម្បីជួយខ្លួនឯង ពួកគេបានសរសេរលេខទូរស័ព្ទ ឈ្មោះឪពុក និងឈ្មោះអ្នកចាប់ខ្លួនដាក់ខាងក្រោយ ទូរទស្សន៍។ សំណាងល្អពេលនោះ Zeng Qiangbao បានយកទូរទស្សន៍ទៅជួសជុល។ ក្នុងពេលនោះអ្នកជួសជុលទូរទស្សន៍បាន ប្រទះឃើញសំបុត្រហើយក៏ទៅប្ដឹង ប៉ូលីស។ ចុងបញ្ចប់ពួកគេបានជួយ សង្រ្គោះ ប៉ូលីសបានឃើញជនរងគ្រោះស្រាត និងជើងជាប់ខ្នោះ។ Zeng Qiangbao ត្រូវទទួលទោសគឺជាប់គុកអស់មួយជីវិត៕

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]