កាណាដា៖ ក្រោយពីទទួលបានពីដំណឹងថាអ្នកនាង មាស សុខសោភា និងស្វាមី ចេញទៅរស់នៅ និងបំពេញការងារលើទឹកដីប្រទេស កាណាដា នោះធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន មានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។ 

លើសពីនេះទៅទៀតនោះ គេសង្កេតឃើញមានបណ្ដាមិត្តៗ ក្នុងសង្គមសិល្បៈជាច្រើនបាននាំគ្នា ជូនពរទៅកាន់អ្នកនាង មាស សុខសោភា នូវអារម្មណ៍នឹកខ្លាំង របស់ពួកគេ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកនាង មាស សុខសោភា ដែលជាតារាចម្រៀងស្រីលំដាប់មួយរូបក្នុង ផលិតកម្ម ថោន រូបនេះក៏បានហោះហើរទៅកាន់ប្រទេស កាណាដា ដោយសុវត្ថិភាព។

តែអ្វីដែល ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងនេះ ទៅទៀតនោះគឺ តារាចម្រៀង អ្នកនាង មាស សុខសោភា រូបនេះ ទទួលបានគាំទ្រពីសំណាក់ ពុក ម៉ែបងប្អូន ខ្មែរ ដែលរស់នៅទីនោះខ្លាំងតែម្ដង នេះបើតាមបង្ហោះរូបភាពជាច្រើននៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន កាលពីយប់មិញនេះ។

បើផ្អែកទៅលើការបង្ហោះនោះផងដែរ បានដឹងថាមាន បងប្អូនខ្មែរ ដែលរស់នៅប្រទេស កាណាដា ស្រលាញ់ ព្រមទាំងគាំទ្រ អ្នកនាង មាស សុខសោភា យ៉ាងខ្លាំងជាមួយនឹងការសុំថតរូប ការផ្ដល់ជាកាដូ ដោយអ្នកខ្លះទៀតជូនជាថវិកា ថែមទៀតផង ៕

ដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖  

មាស សុខសោភា សម្ដែងនៅ កាណាដា
មាស សុខសោភា សម្ដែងនៅ កាណាដា
មាស សុខសោភា សម្ដែងនៅ កាណាដា
មាស សុខសោភា សម្ដែងនៅ កាណាដា
មាស សុខសោភា សម្ដែងនៅ កាណាដា
មាស សុខសោភា សម្ដែងនៅ កាណាដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា