កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសល្បីឈ្មោះរបស់កូរ៉េ Eric Nam ស្រាប់តែបានបង្ហើប ឲ្យអ្នកគាំទ្របានដឹង លោកកំពុងតែសំងំ រៀបចំបទចម្រៀងថ្មី ដែលលើកនេះ ពិតជាពិសេស ខុសប្លែកពីរាល់ដង។

Eric Nam បាននិយាយបង្ហើរថា លោកកំពុងតែធ្វើការងារថ្មីមួយ ជាមួយសមាជិកក្រុម BTS ដែលកំពុងតែល្បីល្បាញខ្លាំង នៅជុំវិញពិភពលោក។ 

ភ្លាមៗនោះ លោកបានបន្តថា លោកពិតជាមានមោទនភាពយ៉ាងខ្លាំង ចំពោះ BTS ហើយរឹតតែរំភើបចិត្តបំផុត ដែលបានសហការជាមួយ តារាល្បីលំដាប់ពិភពលោកដូចជាពួកគេ។ ប៉ុន្តែវាពិតជាពិបាកសម្រាប់ ការបង្ហាញប្រាប់ពីរឿងនេះ ព្រោះតែវាមិនទាន់ដល់ពេលវេលា។ ដូច្នេះហើយ លោកបានសុំឲ្យអ្នកគាំទ្រ រង់ចាំសិន។

ទោះបីជា Eric Nam មិនបានប្រាប់ថា តើសមាជិកក្រុមរូបណាឲ្យប្រាកដ ដែលលោកសហការជាមួយ ប៉ុន្តែវាក៏ល្មមគ្រប់គ្រាន់ ដែលអាចធ្វើឲ្យ អ្នកគាំទ្ររំភើបរីករាយ ជាមួយនឹងដំណឹងនេះ។ 

ពួកគេបង្ហាញការទន្ទឹងរង់ចាំ យ៉ាងអន្ទះសារ សម្រាប់បទចម្រៀងថ្មីរបស់ Eric Nam និង BTS ដែលនឹងចេញផ្សាយ ឆាប់ៗខាងមុខនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព BTS
រូបភាព BTS
រូបភាព Eric Nam
រូបភាព Eric Nam
រូបភាព Eric Nam

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]