សហរដ្ឋអាមេរិក៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ តារាចម្រៀងវ័យក្មេងដែលកំពុងអង្រួនបេះដូងទស្សនិកជននាពេលបច្ចុប្បន្ននេះគឺ លោក សុវត្ថិ មុនីនាគ ទទួលបានការគាំទ្រ ពីសំណាក់មិត្តយុវវ័យខ្លាំងមែនទែន មិនចាញ់តារាចម្រៀងរៀមច្បងនោះទេ ។

ជាមួយគ្នានេះដែរ មិនត្រឹមតែទទួលបាន ប្រជាប្រិយភាពខ្លាំងក្នុងប្រទេស នោះទេសូម្បីតែ បងប្អូន ដែលរស់នៅឯក្រៅប្រទេស ក៏មានការពេញនិយម នូវតារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីនាគ ដែរ។

ដោយពេលសព្វថ្ងៃនេះ លោក ព្រមទាំងក្រុមគ្រួសារ កំពុងតែសម្ដែងនៅក្នុងទឹកដី ប្រទេស អាមេរិក ធ្វើឲ្យបងប្អូនខ្មែរ ដែលរស់នៅទីនោះមានការសប្បាយចិត្តខ្លាំងមែនទែនជាមួយនឹងវត្តមានរបស់ពួកគេ ។

តែអ្វីដែល ទទួលបានចាប់អារម្មណ៍ខ្លាំងនោះគឺ កាលពីថ្មីៗនេះ តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីនាគ បានបង្ហោះរូបភាពជាច្រើន នៅគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ធ្វើឲ្យបណ្ដាហ្វេនៗ ជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន។ 

នៅក្នុងការបង្ហោះនោះផងដែរ លោក សុវត្ថិ មុនីនាគ បានបង្ហាញពីទិដ្ឋភាពសួនផ្កា ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន ទាំងពណ៌លឿង និងក្រហម ទស្សនារួចមានអារម្មណ៍ថា ចង់ទៅលេងកម្សាន្តតែម្ដង ៕

តោះដើម្បីជា្របច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៖ 

សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ
សុវត្ថិ មុនីនាគ នៅក្នុងសួនផ្កា
សុវត្ថិ មុនីនាគ នៅក្នុងសួនផ្កា
សុវត្ថិ មុនីនាគ នៅក្នុងសួនផ្កា
សុវត្ថិ មុនីនាគ នៅក្នុងសួនផ្កា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ