ស្រីលង្កា៖ យោងតាមប្រភពសារព័ត៌មាន CNN បានរាយការណ៍ថា មានការបន្ទុះគ្រាប់បែកដ៏ធំមួយ បានកើតឡើងនៅក្នុងប្រទេសសី្រលង្កា បណ្តាលឱ្យស្លាប់ និងរបួសមនុស្សជាច្រើននាក់ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ។

ប្រភពដដែលបានឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ មនុស្សប្រមាណ ១៥៦នាក់បានស្លាប់ និង ៤០០នាក់បានរបួសនៅក្នុងឧបទ្ទវហេតុបន្ទុះគ្រាប់បែកដ៏កាចសាហាវឃោរឃៅនេះ។ អាជ្ញាធរមូលដ្ឋាន បាននិងកំពុងតែជួយសង្រ្គោះជនរងគ្រោះទាំងនេះ និងកំពុងតែរុករកជនរងគ្រោះបន្ថែមទៀត ដើម្បីកាត់បន្ថយការខូចខាត ដែលបណ្តាលមកពីការវាយប្រហារនេះ។

រូបភាពនៅកន្លែងកើតហេតុ

ឧបទ្ទវហេតុបន្ទុះគ្រាប់បែកនេះបានកើតឡើងនៅក្នុងព្រះវិហារចំនួន៣ រួមមាន ព្រះវិហារ Kochchikade, ព្រះវិហារ Negombo និងព្រះវិហារ Batticaloa។ ដោយការប្រហារបែបនេះគឺមានគោលបំណងចង់វាយប្រហារដល់អ្នកទៅព្រះវិហារក្នុងពិធីបុណ្យ Easter យកតែម្តង។

គួរឱ្យដឹងផងដែរ ពិធីបុណ្យ Easter គឺជាថ្ងៃដ៏ពិសិដ្ឋសម្រាប់អ្នកកាន់សាសនាគ្រិះជុំវិញពិភពលោក។ ហើយនេះក៏ជាមូលហេតុដែលមានជនឆ្លៀតឱកាសសម្រេចចិត្តបន្ទុះគ្រាប់បែកផងដែរ។  

ក្រៅពីព្រះវិហារទាំង ៣ខាងលើ ក៏មានសណ្ឋាគារធំៗក្នុងទីក្រុងកូឡុំបូចំនួន ៣ត្រូវបានវាយប្រហារក្នុងការដាក់បន្ទុះគ្រាប់បែកនេះផងដែរ ក្នុងនោះរួមមាន សណ្ឋាគារ Shangri La, សណ្ឋាគារ Cinnamon Grand និងសណ្ឋាគារ Kingsbury

រូបភាពនៅកន្លែងកើតហេតុ

យ៉ាងណាមិញ បច្ចុប្បន្នអាជ្ញាធរមិនទាន់បានចាប់ជនដែលដាក់គ្រាប់បែកបន្ទុះនេះបាននៅឡើយទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូនិងរូបភាពខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]