Angelina Jolie បានបង្ហោះសាររំលឹកខួបមួយឆ្នាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា

//s9.kh1.co/8b/8bf2f8a02537a52525db0273354b1202cc00da94.png
តារា & កម្សាន្ដ

 ២៤-កក្កដា-២០២៦ ១១ព្រឹក · ២ ខែមុន

Angelina Jolie បានបង្ហោះសាររំលឹកខួបមួយឆ្នាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា

ដូចដែលប្រិយមិត្តដឹងស្រាប់ហើយថា តារាហូលីវូដ លោកស្រី Angelina Jolie ស្រឡាញ់ប្រទេសកម្ពុជាដូចជាប្រទេសកំណើតរបស់ខ្លួន ហើយនៅក្នុងថ្ងៃនេះ ដែលជាថ្ងៃគំរប់ខួបមួយឆ្នាំនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា លោកស្រីបានបង្ហោះសារយ៉ាងវែងអន្លាយបង្ហាញពីអារម្មណ៍សោកសៅចំពោះការឈ្លានពាននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=793,q=100/2e/2ea4a9e32b09d9faad2e6bc96064016fcdcd677c.png

ខ្លឹមសារនៃសារបង្ហោះមានអត្តន័យដូចខាងក្រោមនេះ 

កាលពីមួយឆ្នាំមុន ជម្លោះបានផ្ទុះឡើងតាមបណ្តោយព្រំដែនកម្ពុជា ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ធរដល់សុវត្ថិភាព និងស្ថិរភាពរបស់ប្រជាជនជាច្រើន។ បច្ចុប្បន្ននេះ ប្រជាជនជិត 30000 នាក់ នៅតែបន្តផ្លាស់ទីលំនៅ (ភៀសខ្លួន) ក្នុងស្រុក ហើយមិនទាន់អាចត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។

https://s9.kh1.co/__image/w=650,h=722,q=100/36/36a055c70a37aa23d90698100faf6bc51541eca3.png

ប្រទេសកម្ពុជា តែងតែជាប្រទេសដ៏ពិសេសជានិច្ចសម្រាប់ខ្ញុំ និងជាគ្រួសារ។ ទីនេះជាដែនដីកំណើតរបស់កូនប្រុសខ្ញុំ ផ្ទះរបស់យើងគឺនៅទីនេះ ហើយអស់រយៈពេលជាង ២០ ឆ្នាំមកនេះ យើងបានធ្វើការជាមួយក្រុមការងារក្នុងស្រុកទាំងស្រុងលើការងារអភិរក្ស និងការអភិវឌ្ឍសហគមន៍។ ទីស្នាក់ការកណ្តាលនៃអង្គការមូលនិធិ Maddox គឺស្ថិតនៅតាមបណ្តោយព្រំដែនដែលជាកន្លែងកើតមានជម្លោះនាពេលថ្មីៗនេះ។

ខ្ញុំមានកិត្តិយសណាស់ដែលបានក្លាយជាមិត្តជិតស្និទ្ធជាមួយអ្នកជិតខាង និងក្រុមការងារអង្គការមូលនិធិ នៅពេលដែលយើងបានរួមគ្នាដោះមីន និងអភិវឌ្ឍតំបន់នោះជាមួយគ្នា។

នៅពេលដែលការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីឆ្នាំមុន យើងត្រូវជម្លៀសបុគ្គលិក និងគ្រួសាររបស់ពួកគេចេញ វាជារឿងរំលឹកស្មារតីដ៏ឈឺចាប់មួយថា ជម្លោះអាចត្រឡប់មកវិញលឿនយ៉ាងណា។

https://s9.kh1.co/__image/w=650,h=506,q=100/dd/ddc6ed55bf92b5bb3a1f88e55d29c08582e5278b.png

ខ្ញុំស្រឡាញ់ប្រទេសនេះ និងប្រជាជនដ៏រឹងមាំ ព្រមទាំងមានបេះដូងប្រកបដោយភាពកក់ក្តៅ។ ទោះបីជាយើងមានអំណរគុណដែលបានបន្តការងារការពារដែនដី និងគាំទ្រដល់សុខភាព ព្រមទាំងជីវភាពរស់នៅរបស់សហគមន៍ឡើងវិញក៏ដោយ ក៏បេះដូងរបស់ខ្ញុំនៅតែស្ថិតនៅជាមួយអ្នករាល់គ្នាដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះវិញជានិច្ច។

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T