ការប្រកួតទាំង 5 របស់ក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីដែលបានបន្សល់ទុកប្រវត្តិសាស្រ្តនៅក្នុង​ព្រឹត្តិការណ៍បាល់ទាត់កំពូលពិភពលោក

//s9.kh1.co/7b/7b1cc1e977981917356b8c01c1ead956fa5cb1ee.png
កីទ្បា

 ១៥-ឧសភា-២០២៦ ២ល្ងាច · ៣ ខែមុន

ការប្រកួតទាំង 5 របស់ក្រុមជម្រើសជាតិមកពីទ្វីបអាស៊ីដែលបានបន្សល់ទុកប្រវត្តិសាស្រ្តនៅក្នុង​ព្រឹត្តិការណ៍បាល់ទាត់កំពូលពិភពលោក

ម៉ាកយីហោលំដាប់អន្តរជាតិ 1xBet កំពុងនាំយករឿងរ៉ាវនៃការប្រកួតទាំងប្រាំដែលធ្វើឱ្យពិភពបាល់ទាត់ទាំងមូលត្រូវនិយាយអំពីក្រុម​មក​ពីទ្វីបអាស៊ី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាល្លឺម៉ង់ 1 – 2 ជប៉ុន ឆ្នាំ 2022

នៅក្នុងការប្រកួតឆ្នាំ 2022 ជប៉ុនបានស្ថិតក្នុងពូលដ៏តានតឹងបំផុតមួយដែលមានអាល្លឺម៉ង់ អេស្ប៉ាញ និងកូស្តារីកា។ ក្នុងចំណោម​ក្រុម​ខ្លាំង​ៗ​ទាំងនេះ ជប៉ុនត្រូវបានគេមើលឃើញថាគ្រាន់តែជាក្រុមដែលអាចបង្កការរំខានដល់ក្រុមធំៗ ជាជាងបេក្ខភាព​ដែល​អាច​ប្រជែង​យក​កៅអីទៅតង់បន្ត។

ប៉ុន្តែការប្រកួតបើកឆាករបស់ពួកគេទល់នឹងអាល្លឺម៉ង់ បានបង្ហាញយ៉ាងច្បាស់ថាកូនក្រុមរបស់លោក Hajime Moriyasu មិនមាន​បំណង​មកទីនេះត្រឹមតែកំដរឆាកឡើយ។ បន្ទាប់ពីរបូតគ្រាប់បាល់នៅតង់ទីមួយ ជម្រើសជាតិជប៉ុនបានទប់ទល់នឹងសម្ពាធយ៉ាងល្អ ហើយ​នៅតង់ទីពីរ ពួកគេបានបង្កើនល្បឿនលេងគួរឱ្យកត់សម្គាល់តាមរយៈការផ្លាស់ប្តូរកីឡាករដ៏ឆ្លាតវៃ។ ជាលទ្ធផល កីឡាករ Ritsu Dōan ដែលប្តូរចូលបានស៊ុតតាមស្មើ ហើយបន្ទាប់មក Takuma Asano ដែលប្តូរចូលដូចគ្នា ក៏បានស៊ុត​បញ្ចូល​ទី​ជា​គ្រាប់​បាល់​ជ័យ​ជម្នះ​តែម្តង។

ក្រុមសាមូរ៉ៃខៀវ បានធ្វើរឿងដ៏អស្ចារ្យនេះម្តងទៀតក្នុងការប៉ះជាមួយក្រុមអេស្ប៉ាញ៖ ពួកគេត្រូវបាននាំមុខមុនម្តងទៀត ប៉ុន្តែបាន​វាយ​បក​យកឈ្នះ 2-1 នៅតង់ទីពីរ។ ជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខមួយក្នុងពូលដែលមានក្រុមយក្សអឺរ៉ុបទាំងពីរ ហើយនៅតង់ 16 ក្រុម​ចុងក្រោយ ពួកគេចាញ់ក្រូអាតត្រឹមការទាត់បាល់ប៉េណាល់ទីប៉ុណ្ណោះ។ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អបែបនេះ យើង​សង្កេត​ឃើញថា ក្រុមជម្រើសជាតិនៅអាស៊ី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការ​ប្រកួតប្រជែងយ៉ាងស្វិត​ស្វាញជាមួយ​ក្រុម​គីឡូធ្ងន់ៗ​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ។

អាហ្សង់ទីន 1 - 2 អារ៉ាប៊ីសាអ៊ូឌីត ឆ្នាំ 2022​

ព្រឹត្តិការណ៍ឆ្នាំ 2022 ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយទៀតដែលបង្កើតឡើងដោយក្រុមមកពីទ្វីបអាស៊ី។ នៅក្នុងតង់ចែកពូល អារ៉ាប៊ីសាអ៊ូឌីត​ត្រូវជួបជាមួយអាហ្សង់ទីន ហើយលទ្ធផលត្រូវបានគេគិតទុកជាមុនរួចទៅហើយ៖ ក្រុមរបស់លោកHervé Renard គឺជា​ក្រុមដែលគេមិនសូវឱ្យតម្លៃ ហើយមានមនុស្សតិចតួចណាស់ដែលជឿថាពួកគេអាចទទួលបានលទ្ធផលល្អ។

ការប្រយុទ្ធជាមួយក្រុមដែលនឹងក្លាយជាម្ចាស់ជើងឯកមួយនេះ ហាក់ចាប់ផ្តើមមិនសូវល្អឡើយសម្រាប់ក្រុមស្ទាំងបៃតង ដោយ Messi បាន​ស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីតាំងពីដើមតង់។ នៅក្នុងតង់ទីមួយ ក្រុម La Albiceleste បានស៊ុតចូលបីគ្រាប់បន្ថែមទៀត ប៉ុន្តែ​គ្រាប់​​បាល់ទាំងអស់ត្រូវបានពិន័យដោយសារជំហរក្រៅល្បែង។

អារ៉ាប៊ីសាអ៊ូឌីតអាចនឹងរបូតគ្រាប់បាល់ខ្លះមុនពេលចប់តង់ទីមួយ ប៉ុន្តែតង់ទីពីរអ្វីៗត្រូវបានផ្លាស់ប្តូរទាំងស្រុង។ ដំបូង Saleh Al-Shehri បាន​ស៊ុតតាមស្មើ ហើយបន្ទាប់មកSalem Al-Dawsari បានស៊ុតមួយជើងយ៉ាងស្អាតទម្លុះសំណាញ់ទីជ្រុងខាងលើដើម្បី​ធានា​បាន​ជ័យ​ជម្នះជាប្រវត្តិសាស្ត្រ 2-1 សម្រាប់ប្រទេសរបស់ខ្លួន។

មួយថ្ងៃបន្ទាប់ពីការប្រកួតត្រូវបានប្រកាសជាថ្ងៃឈប់សម្រាកសាធារណៈនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ហើយលទ្ធផលនេះបាន​ក្លាយ​ជាសារដាស់តឿនមួយទៀតថា ក្រុមជម្រើសជាតិនៅអាស៊ីពិតជាមានសមត្ថភាពបង្កើតភាពភ្ញាក់ផ្អើលនៅក្នុងព្រឹត្តិការណ៍ធំៗ។

កូរ៉េខាងត្បូង 2 – 1 អ៊ីតាលី ឆ្នាំ 2002

អត្ថបទដែលនាំមកជូនដោយ 1xBet នេះមិនអាចរំលងព្រឹត្តិការណ៍ឆ្នាំ 2002 ឡើយ។36 ឆ្នាំបន្ទាប់ពីភាពភ្ញាក់ផ្អើលនៅកីឡដ្ឋាន Middlesbrough អ៊ីតាលីបានទទួលរងការឈឺចាប់ម្តងទៀតពីសំណាក់ក្រុមនៅអាស៊ី – លើកនេះគឺនៅក្នុងតង់ 16 ក្រុមចុងក្រោយ ដោយ​​ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង។

សូម្បីតែមុនពេលការប្រកួតចាប់ផ្តើម រូបភាពរំលឹកដល់ការប្រកួតទល់នឹងកូរ៉េខាងជើងបានលេចឡើងនៅលើកន្លែងអង្គុយអ្នកគាំទ្រ ហើយ​​ពាក្យស្លោក“Again 1966” គឺជាការរំលឹកដល់ជនជាតិអ៊ីតាលីអំពីព្រឹត្តិការណ៍​ដ៏សោកសៅបំផុតមួយនៅក្នុង​ប្រវត្តិសាស្ត្រ​បាល់​ទាត់​​របស់ពួកគេ។

បន្ទាប់ពីការរកបានគ្រាប់បាល់នាំមុខតាំងពីដើមតង់ដោយកីឡាករ Christian Vieri ក្រុមអ៊ីតាលីបាន​បន្ត​រក្សា​ការ​នាំ​មុខ​រហូត​ដល់​នាទី​ទី​ 88 មុនពេលដែល Seol Ki-hyeon ស៊ុតតាមស្មើ និងអូសបន្លាយការប្រកួតដល់តង់បន្ថែមម៉ោង។ វីរបុរសនៃការប្រកួតនេះគឺ Ahn Jung-hwan ដែលបានស៊ុតបញ្ចូលទីគ្រាប់បាល់មាស ដើម្បីលាងកំហុសរបស់ខ្លួនដោយសារតែការទាត់បាល់ប៉េណាល់ទីមិនចូលនៅតង់ទីមួយ។

បន្ទាប់ពីទម្លាក់អ៊ីតាលី កូរ៉េខាងត្បូងបានបន្តយកឈ្នះអេស្ប៉ាញដោយការទាត់បាល់ប៉េណាល់ទី ដើម្បីឡើងទៅវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។ នៅទីនោះ ក្រុមម្ចាស់ផ្ទះបានចាញ់អាល្លឺម៉ង់ ហើយបន្ទាប់មកត្រូវបរាជ័យក្រោមថ្វីជើងទួរគី ក្នុងការ​ប្រកួត​ដណ្តើម​ចំណាត់​ថ្នាក់​លេខ​​បី។​ ទោះបីជាមិនអាចឈ្នះមេដាយ ប៉ុន្តែកូរ៉េខាងត្បូងនៅតែអាចសាងប្រវត្តិសាស្ត្រ ដោយចំណាត់ថ្នាក់លេខ​បួននៅតែ​ជា​លទ្ធផល​ល្អបំផុតមិនធ្លាប់មានពីមុនមកសម្រាប់ក្រុមជម្រើសជាតិនៅអាស៊ីលើឆាកបាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។

សហរដ្ឋអាមេរិក 1 – 2 អ៊ីរ៉ង់ ឆ្នាំ 1998

នៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 1998 អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានជួបតតាំងគ្នានៅប្រទេសបារាំង។ ជាផ្លូវការ វាគ្រាន់តែជាការប្រកួតក្នុងវគ្គ​ចែកពូលធម្មតាមួយប៉ុណ្ណោះប៉ុន្តែចំណាប់អារម្មណ៍ទៅលើការប្រកួតនេះមានទំហំធំធេងលើសពីសមរភូមិវាលស្មៅទៅទៀត។ ដោយ​​សារ​មិនមានទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរការប្រកួតនេះត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងក្លាយជាការប្រកួតដ៏​តាន​តឹងបំផុតមួយនៅក្នុងព្រឹត្តិការណ៍នេះ។

មុនពេលចាប់ផ្តើមការប្រកួត កីឡាករអ៊ីរ៉ង់បានជូនផ្កាកុលាបសដល់គូប្រកួត ហើយបន្ទាប់មកក្រុមទាំងពីរបានថតរូបជុំគ្នា។ កាយវិការ​ដ៏​មានអត្ថន័យនេះ បានជួយបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយជុំវិញការប្រកួតនេះ ប៉ុន្តែវាមិនបានធ្វើឱ្យកម្រិត​នៃការ​ប្រកួត​អន់​ថយ​ ឬកាត់បន្ថយភាពរំជើបរំជួលនោះឡើយ។

អ៊ីរ៉ង់បានបង្ហាញពីភាពមុតស្រួច និងភាពនឹងនរនៅក្នុងពេលវេលាដ៏សំខាន់។ Hamid Estili ជាអ្នកបើកការ​ស៊ុត​បញ្ចូល​ទី​នាំ​មុខ​មុន​តាម​រយៈការតែត ហើយនៅតង់ទីពីរMehdi Mahdavikia បានបន្ថែមមួយគ្រាប់ទៀត។ សហរដ្ឋអាមេរិក​បាន​វាយ​បក​វិញតាមរយៈគ្រាប់បាល់ចុងម៉ោងរបស់ Brian McBride ប៉ុន្តែពេលវេលាមិននៅសល់គ្រប់គ្រាន់ដើម្បីសង្គ្រោះស្ថានការណ៍នោះទេ។ អ៊ីរ៉ង់​បានរក្សាជ័យជម្នះ 2-1 ដែលការឈ្នះក្នុងកម្រិតដ៏ខ្ពស់បែបនេះគឺជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ។

កូរ៉េខាងជើង 1 – 0 អ៊ីតាលី ឆ្នាំ 1966

នៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 1966 ក្នុងព្រឹត្តិការណ៍នៅប្រទេសអង់គ្លេស កូរ៉េខាងជើងបានប្រកួត​ជា​មួយ​អ៊ីតាលី​ដែល​ជា​ក្រុម​ជម្រើស​ជាតិ​ល្បី​ឈ្មោះបំផុតមួយនៅអឺរ៉ុប។ស្ទើរតែគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍កូរ៉េខាងជើងឡើយ ហើយវត្តមានរបស់ពួកគេនៅក្នុងការប្រកួត​ជុំ​ផ្តាច់ព្រ័ត្រនេះក៏ជារឿងដែលគួរឱ្យចម្លែកផងដែរ។ ពួកគេទទួលបានឱកាសនេះ បន្ទាប់ពីក្រុមជម្រើសជាតិនៅទ្វីបអាហ្វ្រិក និងអាស៊ី​មួយ​ចំនួនបានធ្វើពហិការមិនចូលរួមវគ្គជម្រុះដោយសារតែភាពចម្រូងចម្រាសក្នុងការបែងចែកកៅអី។

អ៊ីតាលីបានមកដល់ព្រឹត្តិការណ៍នេះ ក្នុងនាមជាក្រុមដែលគេគិតថានឹងអាចលើកពានបាន។ កូនក្រុមរបស់លោក Edmondo Fabbri រួមមាន Sandro Mazzola, Giacinto Facchetti, Giacomo Bulgarelli និងម្ចាស់ពានរង្វាន់ Ballon d’Or នាពេលអនាគត Gianni Rivera។ ប៉ុន្តែការប្រមូលផ្តុំទៅដោយកីឡាករល្បីៗមិនទាន់គ្រប់គ្រាន់ឡើយ៖ Pak Doo-ik ជាអ្នករកបានគ្រាប់បាល់តែមួយគត់ ហើយ​ជ័យជម្នះ1-0 របស់កូរ៉េខាងជើងបានក្លាយជាការភ្ញាក់ផ្អើលដ៏ធំបំផុតមួយនៅក្នុងព្រឹត្តិការណ៍នេះ។

សម្រាប់កូរ៉េខាងជើង ការប្រកួតនោះគឺជាសំបុត្ររបស់ពួកគេទៅកាន់វគ្គប្រាំបីក្រុមចុងក្រោយ ខណៈដែលការហាលអាវ​ទាំងព្រលឹម​របស់​ La Squadra Azzurra ទទួលបានការស្រែកចំអក ការជេរប្រមាថ និងសូម្បីតែការ​គប់​ប៉េង​ប៉ោះ​ស្អុយពី​សំណាក់​អ្នក​គាំទ្រ​ក្នុង​ស្រុក​របស់ខ្លួន។

ក្រុមជម្រើសជាតិនៅអាស៊ីបានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថា ពួកគេមានសមត្ថភាពក្នុងការ​បង្កើតភាពភ្ញាក់​ផ្អើល​ដោយយក​ឈ្នះ​ក្រុមខ្លាំងៗ ឆ្លងផុតពូលតានតឹង និងប្រែក្លាយការប្រកួតនីមួយៗទៅជាព្រឹត្តិការណ៍ដែលគេចងចាំរាប់ឆ្នាំ។នៅរដូវក្តៅនេះ ពួកគេនឹងមានឱកាសម្តងទៀតដើម្បីសរសេរទំព័រប្រវត្តិសាស្ត្រដ៏គួរឱ្យចងចាំបន្ថែមទៀតនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភពលោក។

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T