តើអុីតាលីអាចការពារតំណែងជើងឯកបានដែរឬទេក្នុងពានរង្វាន់ Davis Cup ឆ្នាំ 2026 នេះ

//s9.kh1.co/a6/a691fde1ba47a83a945bbde085be1849d1016615.png
កីទ្បា

 ២០-វិច្ឆិកា-២០២៦ ១០ព្រឹក · ២ ថ្ងៃមុន

តើអុីតាលីអាចការពារតំណែងជើងឯកបានដែរឬទេក្នុងពានរង្វាន់ Davis Cup ឆ្នាំ 2026 នេះ

ព្រឹត្តិការណ៍ Davis Cup លើកទី 114 នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ 8 ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី 24 ដល់ 29 ខែវិច្ឆិកា នៅ​កីឡដ្ឋាន​ក្នុង​សាល SuperTennis Arena ក្នុងមជ្ឈមណ្ឌលពិព័រណ៍ Bologna Fiere លើប្រភេទទីលាន Hard Court។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញជូនព័ត៌មានសំខាន់ៗ ព្រមទាំងវាយតម្លៃពីឱកាសឈ្នះពានរបស់ក្រុមខ្លាំងៗនានាផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមចូលរួម

អុីតាលីទទួលបានកៅអីពិសេសក្នុងនាមជាម្ចាស់ផ្ទះ។ ចំណែកប្រាំពីរក្រុមផ្សេងទៀតបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ 8 ក្រុមចុងក្រោយ​នេះ​ ក្រោយឆ្លងកាត់វគ្គជម្រុះពីរជុំ។

អុីតាលី

●      កីឡាករ៖ Flavio Cobolli, Luciano Darderi, Lorenzo Musetti, Andrea Vavassori, Simone Bolelli

●      ប្រធានក្រុម៖ Filippo Volandri

ឆែក

●      កីឡាករ៖ Jakub Menšík, Jiří Lehečka, Patrik Rikl, Adam Pavlásek

●      ប្រធានក្រុម៖ Tomáš Berdych

កាណាដា

●      កីឡាករ៖ Félix Auger-Aliassime, Denis Shapovalov, Gabriel Diallo, Liam Draxl, Duncan Chan

●      ប្រធានក្រុម៖ Frank Dancevic

កូរ៉េខាងត្បូង

●      កីឡាករ៖ Kwon Soon-woo, Chung Hyeon, Park Ui-sung, Nam Ji-sung, Hong Seong-chan

●      ប្រធានក្រុម៖ Chung Jong-sam

ចក្រភពអង់គ្លេស

●      កីឡាករ៖ Arthur Fery, Cameron Norrie, Henry Patten, Neal Skupski

●      ប្រធានក្រុម៖ Leon Smith

អាល្លឺម៉ង់

●      កីឡាករ៖ Alexander Zverev, Jan-Lennard Struff, Kevin Krawietz, Tim Pütz

●      ប្រធានក្រុម៖ Michael Kohlmann

អូទ្រីស

●      កីឡាករ៖ Jurij Rodionov, Lukas Neumayer, Joel Schwärzler, Neil Oberleitner, Lucas Miedler

●      ប្រធានក្រុម៖ Jürgen Melzer

អេស៉្បាញ

●      កីឡាករ៖ Carlos Alcaraz, Rafael Jódar, Alejandro Davidovich Fokina, Pedro Martínez, Marcel Granollers

●      ប្រធានក្រុម៖ David Ferrer

ការចាប់ឆ្នោត និងកាលវិភាគប្រកួត

វគ្គផ្តាច់ព្រ័ត្រ 8 ក្រុមចុងក្រោយនៃពានរង្វាន់ Davis Cup នេះ ប្រកួតតាមទម្រង់ចាញ់ធ្លាក់ស្តង់ដារ។

1.     វគ្គ 8 ក្រុមចុងក្រោយ៖ ឆែក ទល់នឹង កាណាដា (ថ្ងៃទី 24 ខែវិច្ឆិកា)។

2.     វគ្គ 8 ក្រុមចុងក្រោយ៖ អុីតាលី ទល់នឹង កូរ៉េខាងត្បូង (ថ្ងៃទី 25 ខែវិច្ឆិកា)។

3.     វគ្គ 8 ក្រុមចុងក្រោយ៖ ចក្រភពអង់គ្លេស ទល់នឹង អាល្លឺម៉ង់ (ថ្ងៃទី 26 ខែវិច្ឆិកា)។

4.     វគ្គ 8 ក្រុមចុងក្រោយ៖ អូទ្រីស ទល់នឹង អេស្ប៉ាញ (ថ្ងៃទី 26 ខែវិច្ឆិកា)។

នៅថ្ងៃទី 27 ខែវិច្ឆិកា ក្រុមឈ្នះពីគូទី 1 និងគូទី 2 នឹងប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីមួយ។ នៅថ្ងៃទី 28 ខែវិច្ឆិកា ក្រុមឈ្នះពីគូទី 3​ និងគូទី 4 នឹងប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទីពីរ។ ចំណែកវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី 29 ខែវិច្ឆិកា។

ច្បាប់នៃការប្រកួត

ក្រុមណាដែលឈ្នះបានពីរប្រកួតមុន នឹងក្លាយជាអ្នកឈ្នះជំនួបនេះ។ ដំបូងត្រូវប្រកួតវិញ្ញាសាឯកត្តជនពីរគូជាមុនសិន។ ប្រសិន​បើ​លទ្ធផល​ស្មើគ្នា 1-1 ទើបមានការប្រកួតវិញ្ញាសាវាយគូកាត់សេចក្តី។ ដូច្នេះ លទ្ធផលចុងក្រោយអាចចេញជាបួនករណីគឺ 2-0, 2-1, 1-2​ និង 0-2។ ការប្រកួតនីមួយៗមានបីសិត ដោយភាគីណាឈ្នះពីរសិតមុន នឹងក្លាយជាអ្នកឈ្នះ។

តើក្រុមណាជាបេក្ខភាពលេចធ្លោជាងគេ?

អ្នកជំនាញរបស់ 1xBet បានវាយតម្លៃក្រុមដែលមានភាគរយឈ្នះពាន Davis Cup តាមលំដាប់ដូចខាងក្រោម៖

1.     អេស្ប៉ាញ ក្នុងហាងឆេង 1.67។

2.     អុីតាលី ក្នុងហាងឆេង 5.15។

3.     ឆែក ក្នុងហាងឆេង 6.15។

4.     អាល្លឺម៉ង់ ក្នុងហាងឆេង 7.20។

5.     កាណាដា ក្នុងហាងឆេង 11.2។

6.     ចក្រភពអង់គ្លេស ក្នុងហាងឆេង 12.2។

7.     អូទ្រីស ក្នុងហាងឆេង 46.0។

8.     កូរ៉េខាងត្បូង ក្នុងហាងឆេង 70.0។

អេស្ប៉ាញកំពុងសម្លឹងរកការសងសឹកចំពោះការចាញ់នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុន និងដណ្តើមយកពាន Davis Cup ជាលើកទីប្រាំពីរ។ Carlos​ Alcaraz និង Rafael Jódar បានចូលរួមពង្រឹងកម្លាំងបន្ថែមឱ្យក្រុមរបស់លោក David Ferrer។ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​កំពុង​ជាប់​ប្រកួតក្នុងព្រឹត្តិការណ៍ ATP Finals ហើយអាចនឹងមកដល់ទីក្រុង Bologna ទាំងភាពនឿយហត់។

អុីតាលីនឹងគ្មានវត្តមាន Jannik Sinner ជាឆ្នាំទីពីរជាប់ៗគ្នា ខណៈកីឡាករស្នូល Flavio Cobolli ក៏កំពុងប្រកួតក្នុងព្រឹត្តិការណ៍ ATP Finals​ នៅទីក្រុង Turin ដែរ។ អេស្ប៉ាញ និងអុីតាលីអាចប៉ះគ្នាបានតែក្នុងវគ្គផ្តាច់ព្រ័ត្រប៉ុណ្ណោះ លុះត្រា​តែទាំងពីរ​ក្រុម​អាច​ឆ្លង​ផុត​វគ្គ​ចាញ់​ធ្លាក់មុនៗសិន។

ក្រុមឆែកក៏មិនគួរមើលស្រាលដែរ ក្រោយពួកគេទើបតែទម្លាក់ក្រុមខ្លាំងអាមេរិកនៅវគ្គជម្រុះជុំទីពីរ។ ចំណែកអាល្លឺម៉ង់ដែល​ដឹកនាំ​ដោយ​ Alexander Zverev ជាកីឡាករលំដាប់លេខ 1 ពិភពលោក និងជោគជ័យបំផុតប្រចាំឆ្នាំ ក៏មិនអាចមើលរំលងបានដែរ។ ប្រសិន​បើក្រុមណាមួយក្នុងចំណោមបួនក្រុមផ្សេងទៀតឈ្នះពាន នោះនឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយ។

តើអុីតាលីអាចទាញយកប្រយោជន៍ពីការលេងក្នុងដីខ្លួនឯងបានឬទេ ឬពានរង្វាន់ Davis Cup ដ៏ល្បីល្បាញ​នេះ​នឹង​របូត​ទៅ​ដៃ​ប្រទេស​ផ្សេង?​ ជ្រើសរើសក្រុមដែលអ្នកគាំទ្រ ហើយតាម​ដាន​ការ​ប្រកួតបិទបញ្ចប់​ដ៏ជក់ចិត្តនេះនៅលើគេហទំព័រ​របស់ម៉ាកយីហោ​លំដាប់​ពិភព​លោក។ 

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

//s9.kh1.co/af/afd132557191fb5bca676523b72b226954c2f0d8.jpg

សែលកាត ជាក្រុមហ៊ុនទូរគមនាគមន៍ ឌីជីថលកម្ពុជាដំបូង បានចូលរួមជាមួយក្រុមហ៊ុន មូនតុនហ្គេម ដើម្បីបង្កើតព្រឹត្តិការណ៍ ថ្នាលឌីជីថលប្រកួតកីឡាអេឡិចត្រូនិច នាសម័យថ្មី ជាមួយ MOBILE LEGENDS: Bang Bang!

 ១៨-មីនា-២០២៥ 
 ១២ល្ងាច · ២ ឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T