កីឡាករប្រាំរូបដែលចាប់ផ្តើមរដូវកាល 2026/27 បានល្អបំផុតក្នុងមួយខែដំបូងប្រចាំលីគ NBA

//s9.kh1.co/2c/2cada1dcde3cec90801064e0bc6e89ca016a7a45.png
កីទ្បា

 ១១-វិច្ឆិកា-២០២៦ ១០ព្រឹក · ៩ ម៉ោងមុន

កីឡាករប្រាំរូបដែលចាប់ផ្តើមរដូវកាល 2026/27 បានល្អបំផុតក្នុងមួយខែដំបូងប្រចាំលីគ NBA

កីឡាករខ្លះត្រូវបានគេចាត់ទុកថាជាបេក្ខភាពប្រជែងពាន MVP តាំងពីមុនពេលរដូវកាលចាប់ផ្តើមមកម្ល៉េះ។ កីឡាករ ខ្លះ​ទៀត​ស្ថិតក្រោមការចាប់អារម្មណ៍ តែនៅមានមន្ទិលសង្ស័យ ខណៈអ្នកខ្លះទៀតបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​ជា​មួយ​នឹងទម្រង់លេងដ៏ល្អបំផុតក្នុងអាជីពរបស់ពួកគេ។ អត្ថបទវិភាគរបស់ 1xBet នេះ នឹងបង្ហាញជូននូវ​សមាសភាព​កីឡាករ​ដែលលេចធ្លោជាងគេ ក្នុងប៉ុន្មានសប្តាហ៍ដំបូងនៃការបើករដូវកាលនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Luka Dončić

កីឡាករសញ្ជាតិស្លូវេនីរូបនេះស្ថិតក្នុងចំណោមបេក្ខភាពជួរមុខដែលគេរំពឹងថាអាចឈ្នះពាន MVP តាំងពីមុន​បើក​រដូវ​កាល​មកម្ល៉េះ។ ក្រោយពេល LeBron ចាកចេញពីក្រុម Lakers កីឡាករ Luka ទទួលបាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​គ្រប់​គ្រង​ក្រុម។ គិតមកទល់ពេលនេះ Dončić ពិតជាធ្វើបានល្អសមតាមការរំពឹងទុកមែន ដោយឆ្លងកាត់ប្រាំពីរប្រកួតដំបូង គេ​អាច​រកបានជាមធ្យមជាង 38 ពិន្ទុ ព្រមទាំងចាប់បាល់ផ្លាត 8.0 ដង និងបញ្ជូនបាល់សម្រេចទី 8.1 ដង។ អ្វីដែល​កាន់​តែ​អស្ចារ្យនោះគឺទម្រង់លេងរបស់គេតែម្តង៖ Luka ពិតជារីករាយនឹងការលេងនៅលើទីលាន ដោយមានមហិច្ឆតាចង់​យក​ឈ្នះគ្រប់គូប្រកួតទាំងអស់។

Jayson Tatum

ក្រុម Boston បានដោះដូរ Jaylen Brown ទៅឱ្យក្រុម Philadelphia ដែលធ្វើឱ្យ Tatum ក្លាយជា​មេដឹក​នាំ​ក្រុម​យ៉ាង​ពេញ​ទំហឹងដោយគ្មានអ្នកប្រជែង។ ការប្រកួតដំបូងៗបានបង្ហាញឱ្យឃើញថា តួនាទីនេះ​ពិតជា​មាន​អត្ថន័យ​ធំ​ធេង​សម្រាប់​គេណាស់។ រាល់ពេល Jayson មានវត្តមាននៅលើទីលាន ការវាយ​សម្រុក​ស្ទើរ​តែ​ទាំង​អស់​សុទ្ធ​តែ​ឆ្លង​កាត់​ដៃ​របស់​គេ។ ជាក់ស្តែង គេបញ្ជូនបាល់សម្រេចទីបានជាមធ្យម 7.9 ដងក្នុងមួយប្រកួត ដែល​ជា​តួលេខ​កើន​ឡើង​បើធៀប​នឹង​​កំណត់ត្រាមធ្យមភាគល្អបំផុតរបស់គេពីមុនត្រឹម 6 ដង។ Tatum រកបាន 27 ពិន្ទុក្នុងមួយប្រកួត ដែល​នៅតែ​ទាប​ជាង​កំណត់​​ត្រាមធ្យមភាគ 30.1 ពិន្ទុដែលគេធ្លាប់ធ្វើបាននារដូវកាល 2022/23 នៅឡើយ។ ទោះជាយ៉ាងណា លោក Joe Mazzulla កំពុងព្យាយាមគ្រប់គ្រងពេលវេលាលេងរបស់កីឡាកររូបនេះ ដោយសារគេ​ទើបតែ​ខក​ខាន​ការប្រកួត​ស្ទើរ​តែ​ពេញ​មួយរដូវកាលមុនដោយសារបញ្ហារបួស។ តើនឹងមានរឿងអ្វីកើតឡើង នៅពេលដែល​ការ​កម្រិត​ម៉ោង​លេង​នេះត្រូវ​បាន​ដកចេញ?

Alperen Şengün

Houston គឺជាក្រុមដែលធ្វើបានល្អជាងគេនៅពូលភាគខាងលិចនាដើមរដូវកាលនេះ។ ក្រុម Rockets បានឈ្នះប្រាំ​ពីរ​ប្រកួត​ក្នុងចំណោមប្រាំបីប្រកួតដំបូងរបស់ពួកគេ ហើយកីឡាករលេងខ្សែកណ្ដាលសញ្ជាតិតួកគី​រូបនេះបាន​ដើរ​តួនាទី​យ៉ាង​សំខាន់នៅក្នុងភាពជោគជ័យនេះ។ ប្រព័ន្ធប្រយុទ្ធរបស់ពួកគេគឺយក Alperen វ័យ 24 ឆ្នាំជាស្នូលសំខាន់ ដោយ​រូប​គេ​រក​បានមធ្យមភាគចាប់បាល់ផ្លាត 8.7 ដង បញ្ជូនបាល់សម្រេចទី 7.8 ដង និងរកបាន 23.3 ពិន្ទុក្នុងមួយប្រកួត។ អ្វី​ដែល​កាន់តែគួរឱ្យកោតសរសើរនោះ គឺគេអាចធ្វើរឿងទាំងអស់នេះបានដោយលេងទន្ទឹមគ្នាជាមួយ Kevin Durant ដែល​ជាកីឡាករប្រយុទ្ធដ៏ល្អបំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ។ សម្រាប់ពេលនេះ KD អាចសន្សំកម្លាំងបាន៖ Şengün កំពុង​លេង​បានយ៉ាងល្អឥតខ្ចោះ សូម្បីតែទម្រង់លេងការពាររបស់គេក៏គ្មានចន្លោះឱ្យរិះគន់បានដែរ។

Cade Cunningham

កីឡាករ Point Guard របស់ក្រុម Detroit រូបនេះមានរដូវកាល 2025/26 ដ៏អស្ចារ្យ ដោយក្រុម​របស់គេ​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់លេខមួយនៅពូលភាគខាងកើតក្នុងវគ្គសន្សំពិន្ទុ ហើយ Cade បាន​ជាប់​ឈ្មោះក្នុង​ចំណោម​កីឡាករ​កំពូល​ទាំង​ប្រាំក្នុងការបោះឆ្នោតជ្រើសរើសពានរង្វាន់ MVP ជាលើកដំបូង។ ប៉ុន្តែក្រុម Pistons បាន​ធ្លាក់​ត្រឹម​ជុំទី​ពីរ​នៃវគ្គ​ជម្រុះ។ Cunningham បានបង្ហាញទម្រង់លេងកម្រិតខ្ពស់ ប៉ុន្តែមិនទទួលបានការគាំទ្រគ្រប់គ្រាន់ពីមិត្តរួមក្រុមនោះទេ។ បន្ទាប់​ពីនោះ និងក្រោយពីមានបញ្ហាចម្រូងចម្រាសជុំវិញការបន្តកុងត្រារបស់ Jalen Duren នាពេល​សម្រាក​បិទ​រដូវ​កាល វាបញ្ជាក់យ៉ាងច្បាស់ថាខ្សែការពាររូបនេះចាំបាច់ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត។ ប្រសិន​បើចង់​នាំ​ក្រុម​ឈានទៅកម្រិតបន្ទាប់ អ្នកត្រូវតែពឹងផ្អែកលើខ្លួនឯង។ ការដណ្តើម​បាន​ជ័យជម្នះប្រាំមួយ​ដង​ក្នុង​ចំណោម​ប្រាំពីរ​ប្រកួត​ដំបូង ជាមួយនឹងការរកបានមធ្យមភាគ 23.7 ពិន្ទុ និងបញ្ជូនបាល់សម្រេចទី 7.1 ដង គឺជា​សំអាង​ដ៏​រឹង​មាំ​មួយ​ដែល​អាច​ឱ្យគេជាប់ក្នុងបញ្ជីកំពូលទាំងប្រាំក្នុងការបោះឆ្នោតម្តងទៀត។ ប៉ុន្តែនេះប្រហែលជានៅមិនទាន់គ្រប់គ្រាន់សម្រាប់ Cade ផ្ទាល់នោះទេ។ ប្រសិនបើក្រុម Detroit អាចដណ្តើមបានចំណាត់ថ្នាក់លេខមួយនៅពូលភាគខាងកើតម្តងទៀត គេ​ប្រាកដជាទទួលបានសំឡេងគាំទ្រខ្ពស់ជាងនេះមិនខាន។

Ty Jerome

រឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុតមកទល់ពេលនេះ គឺក្រុម Memphis និងកីឡាករ Point Guard របស់ពួកគេតែម្តង។ ក្រុម​នេះ​ត្រូវបានគេរំពឹងថានឹងចំណាយពេលពេញមួយរដូវកាលដើម្បីកសាងក្រុមឡើងវិញ ដោយ​គ្រូបង្វឹក​ត្រូវ​សាកល្បង​សមត្ថភាព​កីឡាករវ័យក្មេង ដែលមានកីឡាករចំណូលថ្មីជម្រើសទីបី Cameron Boozer ជាអ្នកដឹកនាំ និងការ​ព្យាយាម​ស្វែង​រកថាតើនរណានឹងអាចបន្តលេងឱ្យពួកគេក្នុងរយៈពេលពីរបីឆ្នាំទៅមុខទៀត។ ផ្ទុយទៅវិញ ក្រុម Grizzlies បាន​បើក​រដូវកាលយ៉ាងកក្រើកតាមរយៈការឈ្នះប្រាំមួយប្រកួតជាប់ៗគ្នា មុនពេល​ស្គាល់ភាព​បរាជ័យក្នុង​ការប្រកួតទី​ប្រាំពីរ​នៅ​ម៉ោងបន្ថែម។ ចំណែកឯ Jerome ដែលរកបានមធ្យមភាគជាង 28 ពិន្ទុក្នុងមួយប្រកួត គឺ​ជាតារា​ឆ្នើម​ដ៏​សំខាន់​បំផុត​របស់​ក្រុម។ កីឡាករខ្សែការពារវ័យ 29 ឆ្នាំរូប​នេះធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ចំណោម​បេក្ខភាព​កំពូល​ទាំង​បីសម្រាប់​ការ​បោះ​ឆ្នោត​​ពានរង្វាន់កីឡាករបម្រុងឆ្នើមប្រចាំឆ្នាំកាលពីពីរបីរដូវកាលមុន ពេលដែលគេលេងឱ្យក្រុម Cleveland។ ពេលនេះ គេ​ប្រហែលជាកំពុងត្រៀមខ្លួនប្រជែងយកពានរង្វាន់ដែលធំជាងនេះក៏ថាបាន។

តើកីឡាកររូបណាដែលធ្វើឱ្យអ្នកចាប់អារម្មណ៍ជាងគេនារដូវកាលនេះ? សូមចែករំលែកមតិយោបល់របស់អ្នក និងចុះ​ឈ្មោះ​ជាមួយ 1xBet ដែលលោកអ្នកអាចស្វែងរកគ្រប់យ៉ាងសម្រាប់អ្នកគាំទ្របាល់បោះពិតប្រាកដ!

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T