កាលពីថ្ងៃទី០៣ វិច្ឆិកាកន្លងទៅនេះ ព័ត៌មាននៃការស្លាប់របស់លោក Jesús de Miguel ដែលបណ្ដាលមកពីការប៉ះទង្គិចជាមួយនឹងកីឡាករអ្នកចាំទីរបស់គូប្រកួតគឺលោក Jesús Owono គឺនៅតែដក់ជាប់ក្នុងចិត្តរបស់ហ្វេនៗគ្រប់គ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទីរបស់ក្លឹប FC Andorra គឺ Jesús Owono ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការចូលនិវត្តន៍ពីវិស័យបាល់ទាត់ បន្ទាប់ពីការស្លាប់ដ៏សោកសៅរបស់ Jesús de Miguel។

ចាប់តាំងពីពេលនោះមក Owono មិនបានចាកចេញពីផ្ទះរបស់គាត់ឡើយ ហើយបច្ចុប្បន្នកំពុងទទួលរងការប៉ះពាល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ប្រភពព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញបានឱ្យដឹងថា គាត់ក៏អាចនឹងប្រឈមមុខនឹងការហាមឃាត់មិនឱ្យចូលរួមប្រកួតចំនួនពី ៨ ទៅ ១២ ប្រកួតផងដែរ៕






