សោកនាដកម្មមួយដ៏គួរឲ្យសោកសៅបំផុតបានកើតឡើងនៅក្នុងការប្រកួតរវាងក្រុម Tenerife និង Andorra។ ខ្សែប្រយុទ្ធរបស់ក្រុម Tenerife គឺលោក Jesús de Miguel ត្រូវបានគេដឹកចេញពីទីលានដោយប្រើរទេះរុញអ្នកជំងឺ (stretcher) និងត្រូវដាក់បំពង់ជំនួយដង្ហើម បន្ទាប់ពីបានប៉ះទង្គិចយ៉ាងខ្លាំងជាមួយអ្នកចាំទីគឺ Jesús Owono ក្នុងអំឡុងពេលបន្ថែមម៉ោងនៃការប្រកួត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្ដែជាអកុសលលោក Jesús de Miguel បានទទួលមរណភាពកំឡុងពេលជួយសង្គ្រោះបាត់ទៅហើយ។ ហេតុការណ៍នេះបានកើតឡើងនៅនាទីទី ៩៥ នៅពេលដែលកីឡាករក្រុម Tenerife រូបនេះកំពុងរត់ឆ្ពោះទៅរកទីរបស់គូប្រកួត បន្ទាប់ពីទទួលបានបាល់វែងមួយ។ អ្នកចាំទីក្រុម Andorra បានចេញពីតំបន់គ្រោះថ្នាក់ (តំបន់ពិន័យ) របស់ខ្លួនដើម្បីទាត់បាល់ចេញ ប៉ុន្តែអ្នកទាំងពីរក៏បានប៉ះទង្គិចគ្នាពេញទំហឹង។

Miguel បានដួលទៅលើទីលាន ហើយត្រូវការជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ ដែលចំណាយពេលប្រហែល ១០ នាទី។ ខ្សែប្រយុទ្ធរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយដោយសារតែស្ថានភាពប៉ះទង្គិចធ្ងន់ពេក ធ្វើឲ្យគាត់បានបាត់បង់ជីវិត៕

វីដេអូ៖ https://www.facebook.com/share/r/1CcHhsqR26/





