ជំពូកដំបូងនៃជំនួបដ៏ធំរវាង Paris Saint-Germain ទល់នឹង Roma ប្រចាំឆេមពានលីគ

//s9.kh1.co/36/361730a59bd9e331e4ab4060be8146bc0759b43f.png
កីទ្បា

 ១៨-វិច្ឆិកា-២០២៦ ១១ព្រឹក · មួយថ្ងៃមុន

ជំពូកដំបូងនៃជំនួបដ៏ធំរវាង Paris Saint-Germain ទល់នឹង Roma ប្រចាំឆេមពានលីគ

អត្ថបទវិភាគរបស់ 1xBet នេះ នឹងលើកយកជំនួបបាល់ទាត់ពាក់កណ្តាលសប្តាហ៍ដ៏ធំបំផុតមួយ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី 26 ខែវិច្ឆិកា នៅ​កីឡដ្ឋាន​ដ៏​​​​ល្បីល្បាញ Parc des Princes មកបង្ហាញជូន។ ក្រុម Paris Saint-Germain និង Roma នឹងត្រូវប៉ះគ្នាក្នុងការ​ប្រកួត​ផ្លូវ​ការ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្ររបស់ខ្លួន ហើយជំនួបនេះត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតដ៏កក្រើកបំផុតប្រចាំជុំទី 5 នៃក្របខ័ណ្ឌឆេមពានលីគ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Paris Saint-Germain កំពុងខ្លាំងគ្មានអ្នករារាំងបាន

ក្រុម Les Rouge-et-Bleu មានការចាប់ផ្តើមរដូវកាលមិនសូវបានល្អប៉ុន្មានទេ ប៉ុន្តែពួកគេបានវាយបកមកវិញតាមរយៈការឈ្នះ 11 ប្រកួតជាប់ៗគ្នា​នៅ​គ្រប់​ព្រឹត្តិការណ៍ទាំងអស់។ ជាលទ្ធផល Paris Saint-Germain កំពុងឈរនៅកំពូលតារាងទាំងនៅឆេមពានលីគ និងលីគកំពូលបារាំង Ligue 1 ដោយ​​បង្ហាញទម្រង់លេងបាល់ទាត់ដ៏អស្ចារ្យ ស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះជាក្លឹបល្អបំផុតនៅអឺរ៉ុប។ ក្នុងចំណោមការប្រកួត 10 លើករបស់ខ្លួន ក្រុម​នេះ​ស៊ុត​បញ្ចូលទីបានយ៉ាងហោចណាស់ 2 គ្រាប់ ដល់ទៅ 9 ប្រកួតឯណោះ ធ្វើឱ្យអ្នកគាំទ្ររំភើបញាប់ញ័រជាមួយ​នឹងទម្រង់លេងបែប​វាយ​សម្រុក​យ៉ាង​មុត​ស្រួច។

កូនក្រុមរបស់លោក Luis Enrique ស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតនៅឆេមពានលីគ ពោលគឺ 20 គ្រាប់ក្រោយឆ្លងកាត់ការប្រកួតបាន 4 ដង។ ទន្ទឹម​នឹងនេះ ក្រុម Les Parisiens ក៏មានកាលវិភាគប្រកួតមមាញឹកផងដែរ ជាមួយនឹងជ័យជម្នះយ៉ាងជឿជាក់លើក្រុម Manchester City (4-2) និង Barcelona (4-2) ព្រមទាំងការលត់ក្រុម Villarreal ក្នុងលទ្ធផល 6-0 ដែល​បញ្ជាក់ពីមហិច្ឆតារបស់​ពួកគេ​ក្នុងការ​ឈ្នះពានរង្វាន់​ឆេម​ពាន​លីគ​ជា​លើក​ទី​ 3 និងតាមស្មើកំណត់ត្រារបស់ក្រុម Real Madrid។ លើសពីនេះទៅទៀត លោក Luis Enrique ប្រាកដជាមាន​កម្លាំង​ចិត្ត​ពិសេស​សម្រាប់​ការ​ប្រកួត​ទល់​នឹងក្លឹបដែលលោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកដំបូងនេះមិនខាន។

គួរឱ្យសោកស្តាយ ក្រុម Les Rouge-et-Bleu នឹងគ្មានវត្តមានកីឡាករ Khvicha Kvaratskhelia នារដូវកាលនេះទេ ដោយសារគេរំពឹងថា​នឹងមិន​អាច​ត្រឡប់​មកវិញមុនខែឧសភា ឆ្នាំ 2027 ឡើយ។ ទោះជាយ៉ាងណាក៏ដោយ សូម្បីតែគ្មានវត្តមានខ្សែបម្រើស្លាបដ៏ប៉ិនប្រសប់រូបនេះក៏ដោយ ក៏ប្រព័ន្ធ​ប្រយុទ្ធ​របស់ក្រុមនៅតែមានភាពគ្រោះថ្នាក់ខ្លាំងដដែល។ Maghnes Akliouche និង Ousmane Dembélé បានខកខាន​ការ​ប្រកួត​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិបារាំងដោយសារបញ្ហារបួស ប៉ុន្តែពួកគេគួរតែអាចជាសះស្បើយទាន់ពេលសម្រាប់ការប្រកួតទល់នឹងក្រុម Roma ខណៈដែល Paris Saint-Germain កំពុងសម្លឹងរកការបន្តកំណត់ត្រាឈ្នះជាប់ៗគ្នារបស់ខ្លួន។

Roma នៅខ្វះការផ្តោតអារម្មណ៍

ក្រុម Giallorossi មានត្រឹមតែ 4 ពិន្ទុប៉ុណ្ណោះក្រោយឆ្លងកាត់ការប្រកួតបាន 4 លើក និងកំពុងឈរនៅលេខរៀងទី 20 ក្នុងតារាងចំណាត់ថ្នាក់។ Roma អាច​​នឹងធ្វើបានល្អជាងនេះ ប៉ុន្តែពួកគេបានបង្កើតកំហុសច្រើនពេកនៅនាទីសំខាន់ៗ ពេលប៉ះជាមួយក្រុម Real Madrid និង Manchester United។ ពេល​តទល់ជាមួយក្រុម Los Blancos ក្រុម Roma បាននាំមុខ 3-1 រហូតដល់នាទីទី 83 ប៉ុន្តែបន្ទាប់មកបែរជារបូត 3 គ្រាប់វិញក្នុងរយៈពេលត្រឹមតែ 7 នាទី​ប៉ុណ្ណោះ។ ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅកីឡដ្ឋាន Old Trafford ផងដែរ ដោយកូនក្រុមរបស់លោក Gian Piero Gasperini បាន​នាំមុខ 2-0 និងគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ប៉ុន្តែបែរជាបាត់បង់ការផ្តោតអារម្មណ៍នៅវគ្គទីពីរ ដែលបើកដៃឱ្យក្រុមបិសាចក្រហមវាយបក និង​រក​បានគ្រាប់បាល់កាត់សេចក្តីនៅនាទីទី 83 និង 86។

Roma នៅខ្វះការផ្តោតអារម្មណ៍ និងមិនសូវមានកីឡាករបម្រុងល្អៗច្រើននោះទេ។ ការត្រឡប់មកវិញរបស់ Paulo Dybala បន្ទាប់​ពី​អវត្តមាន​ដោយ​សារ​របួសអស់រយៈពេលមួយខែ អាចនឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់សម្រាប់ក្រុម។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះមានទាំងជំនាញ និង​បទពិសោធន៍​គ្រប់គ្រាន់ ដើម្បីបញ្ចេញសមត្ថភាពក្នុងជំនួបធំៗ។

ក្រុមចចកក្រុងរ៉ូមតែងតែបង្ហាញទម្រង់លេងបែបវាយសម្រុកដ៏ជក់ចិត្ត ប៉ុន្តែនៅពេលដែលការប្រកួតកាន់តែមានសម្ពាធខ្លាំង ក្រុម​នេះ​ច្រើន​តែជួប​ការ​លំបាក​ និងត្រូវធ្លាក់ចេញ។ ការបាត់បង់ការផ្តោតអារម្មណ៍ស្រដៀងគ្នានេះពេលប៉ះជាមួយ Paris Saint-Germain អាចនឹង​នាំ​ឱ្យមាន​ការ​បរាជ័យ​យ៉ាង​ធ្ងន់​ធ្ងរ ដូច្នេះពួកគេត្រូវតែរក្សាស្មារតីឱ្យនឹងនរ និងប្រកួតឱ្យអស់ពីសមត្ថភាព។

តើក្រុមណាជាអ្នកឈ្នះ?

Paris Saint-Germain និង Roma មិនដែលជួបគ្នាក្នុងការប្រកួតផ្លូវការណាមួយឡើយ ប៉ុន្តែពួកគេធ្លាប់ប៉ះគ្នា 2 ដងក្នុងជំនួបមិត្តភាព ដែល​សុទ្ធ​តែ​បញ្ចប់​ក្នុងលទ្ធផលស្មើ 1-1។ ក្នុងចំណោមនោះ មានមួយប្រកួតឈានដល់ការទាត់បាល់ប៉េណាល់ទីកាត់សេចក្តី ដែល​កាល​នោះ​ក្រុម​អ្នក​រាជធានី​ប៉ារីស​ជាអ្នកឈ្នះ។

ក្រុម Les Rouge-et-Bleu មិនដែលស្គាល់ពាក្យថាចាញ់ក្នុងដីខ្លួនឯងសោះគិតចាប់តាំងពីថ្ងៃទី 4 ខែកញ្ញាមក ខណៈដែល Roma នៅ​មិនទាន់​ស្គាល់​រសជាតិ​ឈ្នះក្រៅដីនៅឡើយទេសម្រាប់ឆេមពានលីគរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ លោក Gian Piero Gasperini ដឹង​ពី​របៀប​បង្កើត​ការ​ភ្ញាក់​ផ្អើលជានិច្ច។ កាលពីជិត 15 ឆ្នាំមុន ក្រុម Inter ក្រោមការដឹកនាំរបស់លោក ធ្លាប់បានលេងស្មើ 0-0 ជាមួយក្រុម Roma ដែល​កាល​នោះ​ដឹក​នាំ​ដោយ​លោក Luis Enrique។ ប្រហែលជាគន្លឹះនៃភាពជោគជ័យសម្រាប់ការប្រកួតនាពេលខាងមុខនេះ គឺលាក់ទុកនៅក្នុង​កំណត់​ត្រាចាស់​របស់​គ្រូ​បង្វឹក​សញ្ជាតិអ៊ីតាលីរូបនេះក៏ថាបាន។

រីករាយទស្សនាការប្រកួតដ៏កក្រើកបំផុតប្រចាំជុំទី 5 នៃឆេមពានលីគ និងគាំទ្រក្រុមដែលអ្នកពេញចិត្តជាមួយ 1xBet Cambodia!

Chhon Thida
ឆុន ធីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T