កីឡាករអាស៊ីឆ្នើមទាំង 5 រូបដែលគួរតាមដានបំផុតក្នុងព្រឹត្តិការណ៍បាល់​ទាត់ពិភពលោក World Cup 2026

//s9.kh1.co/1d/1ddf857d3bd824832a6df28fea30bde756ebc1fe.png
កីទ្បា

 ២២-មេសា-២០២៦ ៩ព្រឹក · ៣ ខែមុន

កីឡាករអាស៊ីឆ្នើមទាំង 5 រូបដែលគួរតាមដានបំផុតក្នុងព្រឹត្តិការណ៍បាល់​ទាត់ពិភពលោក World Cup 2026

ស្វែងយល់បន្ថែមអំពីកំពូលកីឡាករបាល់ទាត់ប្រចាំទ្វីបអាស៊ីនៅក្នុងអត្ថបទស្រាវជ្រាវរបស់ 1xBet!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Takefusa Kubo (ជប៉ុន, Real Sociedad)

បច្ចុប្បន្ន Kubo គឺជាកីឡាករអាស៊ីម្នាក់ក្នុងចំណោមកីឡាករដែលគួរឱ្យចាប់អារម្មណ៍បំផុត។ ក្នុងរដូវកាល La Liga នេះ ខ្សែ​ប្រយុទ្ធស្លាបរបស់ក្រុម Real Sociedad រូបនេះបង្ហាញខ្លួនបាន 18 ប្រកួត ស៊ុតបញ្ចូលទីបាន 2 គ្រាប់ និង​បញ្ជូន​បាល់​ឱ្យមិត្តរួមក្រុមបាន 3 ដង មុនពេលរងរបួសកាលពីខែមករា ដែលធ្វើឱ្យរូបគេត្រូវ​អវត្ត​មាន​ពីទីលាន​អស់​រយៈ​ពេល​ពីរ​ខែ។​

ក្នុងអំឡុងការប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ Kubo គឺជាអ្នករៀបចំយុទ្ធសាស្ត្រវាយ​លុកដ៏សំខាន់​ម្នាក់​​របស់​ក្រុម​ជប៉ុន។ ភាពខ្លាំងរបស់ Takefusa មិនមែនស្ថិតនៅតែលើតួលេខស្ថិតិប៉ុណ្ណោះទេ តែវាបង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​ទម្រង់លេងនៅលើទីលានតែម្ដង។ គេគឺជាកីឡាករ​ដែលអាចរុញសន្ទុះប្រកួត​ឱ្យ​លឿនស្លេវ ចេះ​បង្កើត​យុទ្ធសាស្ត្រ​ដែល​គូប្រកួតនឹកស្មានមិនដល់ និងអាចបង្កើត​ឱកាសស៊ុត​បញ្ចូល​ទី​យ៉ាង​មុត​ស្រួច​ដោយ​គ្រាន់​តែប្រើ​ចលនា​ដ៏​ច្បាស់​លាស់​តែមួយ។ ប្រសិនបើ Kubo អាចរក្សាភាព​ខ្លាំង​បំផុតរបស់គេរហូតដល់ព្រឹត្តិការណ៍រដូវក្ដៅខាងមុខ គេច្បាស់ជា ‘អាវុធ​ដ៏គ្រោះថ្នាក់បំផុត’ របស់ទ័ពសាម៉ូរ៉ៃ​ជប៉ុន​ជាមិនខាន។

Abdukodir Khusanov (អ៊ូបេគីស្ថាន, Manchester City)

Abdukodir Khusanov គឺជាកីឡាករអាស៊ីថ្មីដ៏ឆ្នើមម្នាក់ប្រចាំរដូវកាលនេះ។ ចំពោះការលេងឱ្យក្រុម Manchester​ City នៅ​ Premier League រូបគេចូលលេងបាន 889 នាទី ធ្វើការដណ្តើមបាល់បាន 21 ដង និងឆាប​យកបាល់ 21 ដង ដែល​នេះ​គឺ​ជាស្ថិតិ​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍ខ្លាំង​សម្រាប់​ខ្សែ​ការពារ​កណ្តាល​ដែល​មាន​វ័យ​ទើបតែ 22 ឆ្នាំ។

Khusanov គឺជាកីឡាករសំខាន់ម្នាក់ដែលបានជួយឱ្យក្រុមជម្រើសជាតិអ៊ូបេគីស្ថាន ទទួលបានកៅអី​ឡើង​ទៅ​លេង​ក្នុង​ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ បច្ចុប្បន្ន ក្រុមជម្រើស​ជាតិ​លែង​ចាត់ទុក Abdukodir ត្រឹម​តែជាយុវជនដែលមានសក្តានុពលទៀតហើយ ប៉ុន្តែរូបគេគឺជា​សេចក្តី​សង្ឃឹម​ដ៏​ចម្បង​ម្នាក់​ក្នុង​ការ​ប្រកួត​វគ្គ​សំខាន់ៗ។​

Lee Kang-in (កូរ៉េខាងត្បូង, Paris Saint-Germain)

ខ្សែបម្រើរបស់ក្រុម Paris Saint-Germain រូបនេះ មិនសូវជាបង្ហាញទម្រង់លេង​លេចធ្លោ​ខ្លាំង​ក្នុង​រដូវកាល​នេះ​ទេ ប៉ុន្តែ​នៅ​តែ​ជាកីឡាករដ៏សំខាន់សម្រាប់ក្រុម។ រូបគេបង្ហាញខ្លួនជាទៀងទាត់ក្នុងការប្រកួត Ligue 1 ដោយ​ស៊ុតបញ្ចូលទីបាន 2​ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 4 ដងរួចមកហើយ។

Lee Kang-in ត្រូវបានគេទទួលស្គាល់ថាជាមេដឹកនាំម្នាក់ក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ក្នុងវគ្គជម្រុះ រូប​គេ​ស៊ុត​បញ្ចូល​ទីបាន 5 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន 6 ដង ដែលជួយឱ្យក្រុម​ឆ្លងផុត​វគ្គ​ទាំងពីរ​ដោយ​មិន​ស្គាល់​ពាក្យ​ថា​ចាញ់សូម្បីតែមួយប្រកួត។

https://s9.kh1.co/__image/w=650,h=390,q=100/1d/1ddf857d3bd824832a6df28fea30bde756ebc1fe.png

Ritsu Dōan (ជប៉ុន, Eintracht Frankfurt)

ខ្សែប្រយុទ្ធស្លាបសញ្ជាតិជប៉ុនរូបនេះបង្ហាញខ្លួនបាន 27 ប្រកួតនៅ Bundesliga ស៊ុតបញ្ចូលទីបាន 4 គ្រាប់ និងបញ្ជូន​បាល់​ឱ្យមិត្តរួមក្រុមបាន 5 ដង។ រូបគេក៏ជាកីឡាករ​ជម្រើសដំបូង​ជាទៀងទាត់ក្នុងក្របខ័ណ្ឌ​ឆេម​ពាន​លីគ​ដោយ​បាន​ចូល​លេង​ 7 ប្រកួតក្នុងចំណោម 8 ប្រកួតរបស់ក្រុម។

Dōan នៅតែជាកីឡាករដ៏មានតម្លៃដូចគ្នាសម្រាប់ក្រុមជម្រើសជាតិជប៉ុន។ រូបគេបានជួយឱ្យក្រុម Samurai ខៀវ​ឆ្លង​ផុត​វគ្គ​ជម្រុះប្រកបដោយទំនុកចិត្ត និងជាកីឡាករជម្រើសដំបូងជាទៀងទាត់របស់ជប៉ុន។ ក៏មាន​ពាក្យ​ចចាម​អារ៉ាម​ក្នុង​សារព័ត៌មានអំពីការចាប់អារម្មណ៍ពីសំណាក់ក្លឹបកំពូលៗនៅអឺរ៉ុបផងដែរ ដូច្នេះការបង្ហាញ​ទម្រង់​លេង​ដ៏ខ្លាំងក្លា​នៅ​អាមេរិក​ អាចជាជំហានដ៏សំខាន់មួយទៀតសម្រាប់កីឡាកររូបនេះ។

Kim Min-jae (កូរ៉េខាងត្បូង, Bayern Munich)

ខ្សែការពារកណ្តាលរបស់ក្រុមដែលខ្លាំងបំផុតនៅអាល្លឺម៉ង់រូបនេះ បានលេងក្នុងកម្រិតកំពូលអស់រយៈពេល​យ៉ាង​យូរ​មក​ហើយ។​ ក្នុងរដូវកាលនេះ Kim Min-jae បង្ហាញខ្លួនបាន 19 ប្រកួតនៅ Bundesliga ដណ្តើម​បាល់​បាន 98 ដង ឈ្នះការ​តែត​បាល់ 37 ដង ស៊ុតបញ្ចូលទីបាន 1 គ្រាប់ និងបញ្ជូនបាល់បាន 1 ដង។ តួ​លេខ​ទាំង​នេះបង្ហាញយ៉ាងច្បាស់ថា កីឡាករ​កូរ៉េរូបនេះមានសារៈសំខាន់កម្រិតណាសម្រាប់ក្លឹបរបស់គេ។

Kim Min-jae ក៏មានតួនាទីសំខាន់ដូចគ្នានៅក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ រូបគេនៅតែជាបុគ្គល​សំខាន់​ម្នាក់​ក្នុង​តំបន់​ការពារ និងជួយឱ្យក្រុម Taegeuk Warriors រក្សាភាពរឹងមាំក្នុងការប្រកួតធំៗ។

តាមដានកីឡាករដែលអ្នកចូលចិត្តជាមួយ 1xBet

អាស៊ីនឹងមានវត្តមានតំណាងនៅក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ មិនត្រឹមតែតាមរយៈឈ្មោះដែលធ្លាប់ស្គាល់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​ថែមទាំងតាមរយៈកីឡាករដែលបានបង្ហាញសមត្ថភាពកម្រិតខ្ពស់រួចជាស្រេចនៅក្នុងលីគ​ខ្លាំង​ៗ​ និង​ក្នុង​ការ​ប្រកួត​អន្តរជាតិធំៗ។ ហេតុដូច្នេះហើយ ទម្រង់លេងរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នេះ នឹង​ត្រូវ​បានតាមដាន​យ៉ាងយក​ចិត្ត​ទុក​ដាក់​ពីសំណាក់អ្នកគាំទ្រ និងអ្នកស្វែងរកកីឡាករមកពីក្លឹបល្អៗបំផុតនៅ​អឺរ៉ុប។​ តាមដានជើងខ្លាំងក្នុងដួងចិត្តរបស់អ្នក ហើយ​រំភើបរីករាយជាមួយសមរភូមិវាលស្មៅដ៏ជក់ចិត្តជាមួយ 1xBet ដែលជាវេទិកាកំសាន្តលំដាប់សកល!

Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/2e/2e210e22ac88746811ce64550d26b4b5840bdaf2.png

នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ រាត្រីដ៏អស្ចារ្យបំផុតរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ ASEAN HYUNDAI CUP™ 2026 នឹងឈានចូលមកដល់នៅថ្ងៃស្អែកនេះ — សំបុត្រមានលក់ចាប់ពីពេលនេះតទៅ

 ២៣-កក្កដា-២០២៦ 
 ១០ព្រឹក · ១១ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T