ក្រុមដែលគ្រប់គ្នាពេញចិត្តបែរជាធ្លាក់កូដ ក្រុម Nongshim RedForce ដណ្តើមបានជ័យជម្នះលើកដំបូង ហើយកីឡាករ Dambi ទទួលបានពានរង្វាន់ MVP យ៉ាងស័ក្តិសមបំផុត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍ VALORANT Masters Santiago 2026 បានបញ្ចប់ទៅជាមួយជ័យជម្នះយ៉ាងរំភើបអស្ចារ្យរបស់ក្រុមមក ពី កូរ៉េ ខាងត្បូង Nongshim RedForce ដែលកន្លងមកមិនស្ថិតក្នុងចំណោមក្រុមខ្លាំងទាំង 5 ដែលគេរំពឹងទុកឡើយ។ នៅក្នុងការវិភាគព្រឹត្តិការណ៍ពី 1xBet នេះ យើងនឹងរំលឹកមើលឡើងវិញនូវដំណើរដើមទងនៃព្រឹត្តិការណ៍ Masters លើកដំបូងក្នុងរដូវកាលនេះ។
កម្មវិធីប្រកួតកីឡាអេឡិចត្រូនិក VALORANT រួមមានការប្រកួតក្នុងតំបន់ចំនួនបីដំណាក់កាល ក្នុងចំណោម លីគ ទាំង បួន ព្រឹត្តិការណ៍ Masters ចំនួនពីរនិងការប្រកួតពានរង្វាន់ពិភពលោកចំនួន 1។ ការជ្រើសរើសក្រុមឡើង ទៅប្រកួត កម្រិត អន្តរជាតិគឺផ្អែកលើលទ្ធផលតាមដំណាក់កាលនីមួយៗ ដូច្នេះវាពិតជាសំខាន់ណាស់សម្រាប់ក្រុម ដែលចង់ ជោគ ជ័យ ក្នុងការដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងតំបន់របស់ពួកគេ។
VALORANT Masters Santiago 2026 ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី 28 ខែកុម្ភៈ ដល់ថ្ងៃទី 15 ខែមីនា ក្នុង រដ្ឋ ធានី នៃ ប្រទេសឈីលី ជាមួយទឹកប្រាក់រង្វាន់សរុបដល់ទៅ 1,000,000$។ ក្រុមខ្លាំងបំផុតចំនួន 12 មកពីជុំវិញ ពិភព លោក ត្រូវ បានអញ្ជើញឱ្យចូលរួម ដែលក្នុងនោះមាន 3 ក្រុមមកពីតំបន់នីមួយៗ។ វគ្គចែកពូលដែលប្រើប្រព័ន្ធ Swiss System មានក្រុមចំនួន 8 ចូលរួម ដែលជាក្រុមទទួលបានលេខ 2 និងលេខ 3 ពីការប្រកួតបើកឆាកដំបូងតាមតំបន់។
វគ្គ Swiss stage
ក្នុងដំណាក់កាលនេះ ក្រុម Gentle Mates និង Paper Rex ធ្វើបានយ៉ាងល្អឥតខ្ចោះ ដោយឈ្នះទាំង 2 ប្រកួត និង ទទួល បានកៅអីឡើងទៅវគ្គជម្រុះមុនគេ។ ជាមួយលទ្ធផល 2-1 តំណាងមកពីតំបន់អាមេរិកទាំងពីរគឺ NRG និង G2 Esports ក៏បានឡើងទៅវគ្គបន្តដែរ។
ចំណែកក្រុម EDward Gaming ដែលជាម្ចាស់ជើងឯក VALORANT Champions 2024 និងជា ក្រុម ដែល គេ រំពឹង ខ្ពស់ បំផុត ក្នុងព្រឹត្តិការណ៍ Masters នេះ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលដោយចាញ់ទាំង 2 ប្រកួត និងត្រូវហាល អាវ អស់ ឱកាស ដណ្តើម ពាន។ ក្រុមដែលធ្លាក់ទៅបាតតារាងជាមួយពួកគេដែរនោះគឺ XLG Esports។
អ្នកគាំទ្រពិតជាមានការរំពឹងខ្ពស់លើក្រុម T1 និង Team Liquid ប៉ុន្តែក្រុមខ្លាំងទាំងនេះមិនអាចយកឈ្នះ ក្នុងការប្រកួត កាត់ សេចក្តី បានឡើយ ហើយត្រូវចាកចេញពីការប្រកួតជាមួយលទ្ធផល 1-2។
វគ្គជម្រុះ
នៅក្នុងវគ្គជម្រុះ ក្រុមជើងឯកតាមតំបន់រួមមាន FURIA, All Gamers, BBL Esports និង Nongshim RedForce បាន ចាប់ ផ្តើ មចូលខ្លួនប្រកួត។ តំបន់អាមេរិកមានសមាជិកច្រើនជាងគេក្នុងវគ្គចុងក្រោយនេះគឺចំនួនបីក្រុម បន្ទាប់មកគឺតំបន់ ប៉ាស៊ីហ្វិក និង EMEA (មានពីរក្រុមដូចគ្នា) ខណៈដែលប្រទេសចិនមានតំណាងតែមួយគត់គឺ All Gamers។
ទោះបីជាស្ថិតក្នុងលំដាប់កំពូលក៏ដោយ ប៉ុន្តែ FURIA ជាក្រុមដំបូងគេដែលត្រូវធ្លាក់ ដោយចាញ់ក្នុងវគ្គជម្រុះទាំង 2 ប្រកួត ក្នុងលទ្ធផល 1-2 ដូចគ្នា។ អ្វីដែលហួសពីការស្មាននោះគឺ Gentle Mates ដែលធ្វើ បាន ល្អបំផុត ក្នុង វគ្គ ចែក ពូល ក៏ ត្រូវ ធ្លាក់តាំងពីដំបូងដែរ។ បន្ទាប់មកគឺក្រុម All Gamers និង BBL Esports ខណៈដែលក្រុម NRG និង G2 Esports របស់អាមេរិកទទួលបានចំណាត់ថ្នាក់លេខ 3 និងលេខ 4 ដូចគ្នាទៅនឹងលទ្ធផលវគ្គចែកពូលរបស់ពួកគេ។
ការតស៊ូដ៏ស្វិតស្វាញបំផុតដើម្បីដណ្តើមពានរង្វាន់ VALORANT Masters Santiago 2026 បានកើត ឡើង រវាង ក្រុម តំណាង លីគប៉ាស៊ីហ្វិកគឺ Nongshim RedForce និង Paper Rex។ Paper Rex ត្រូវបាន គេ ចាត់ ទុក ថា ជា ក្រុម ដែល មាន ប្រៀបជាង ព្រោះធ្លាប់ឈ្នះដំណាក់កាលក្នុងតំបន់បានបីដង និងធ្លាប់ឈ្នះពាន VALORANT Masters Toronto 2025 កាលពីឆ្នាំមុន។ ក្រុមនេះនៅតែមានកីឡាករជើងចាស់ល្បីៗដូចជា កីឡាករឥណ្ឌូណេស៊ី Jason "f0rsakeN" Susanto និងកីឡាករម៉ាឡេស៊ី Khalish "d4v41" Rusyaidee ដែលបានរួមរស់ជាមួយក្រុមតាំងពីឆ្នាំ 2021។
ចំណែកឯ Nongshim RedForce វិញ បានឡើងមកចូលរួមក្នុង VCT Pacific 2025 និង 2026 តាម រយៈ ការ ប្រកួត ជម្រុះ ឡើ ងស៊េរី ហើយសមិទ្ធផលលេចធ្លោតែមួយគត់មុនពេលនេះ គឺការឈ្នះពានក្នុងការប្រកួតបើកឆាក VCT 2026: Pacific Kickoff។
បើទោះជាកម្រិតបច្ចេកទេសមានភាពខុសគ្នា ប៉ុន្តែក្រុមទាំងពីរបានឆ្លងកាត់ផ្លូវខុសគ្នាទាំងស្រុងដើម្បីមកដល់ វគ្គផ្តាច់ ព្រ័ត្រ។ Nongshim RedForce មិនដែលចាញ់ទាល់តែសោះក្នុងព្រឹត្តិការណ៍នេះ ដោយបានឈ្នះ Gentle Mates (2-0), G2 Esports (2-1) និង NRG (2-0)។ រីឯ Paper Rex បន្ទាប់ពីឈ្នះ FURIA (2-1) នៅប្រកួតដំបូង ក៏បានចាញ់ NRG (0-2) ហើយធ្លាក់ទៅប្រកួតក្នុងពូលខាងក្រោម ដែលនៅទីនោះពួកគេបានតស៊ូជម្រុះរហូតដល់វគ្គផ្តាច់ព្រ័ត្រ តាមរយៈការយកឈ្នះ All Gamers (2-1), G2 Esports (2-1) និងសងសឹក NRG បានសម្រេចក្នុងលទ្ធផល (3-1)។
វគ្គផ្តាច់ព្រ័ត្រ
បើទោះបីជាលេងក្នុងលីគជាមួយគ្នា ប៉ុន្តែពួកគេមិនដែលជួបគ្នាពីមុនមកទេ រហូតដល់វគ្គផ្តាច់ព្រ័ត្រ VALORANT Masters Santiago 2026 នេះ។ ការប្រកួតដ៏ធំបានចាប់ផ្តើមនៅលើប្លង់ Corrode ដែលជាជម្រើសរបស់ Nongshim RedForce ដោយដំបូងឡើយពួកគេបណ្តោយឱ្យគូប្រកួតនាំមុខ (4:8) ប៉ុន្តែក្រោយមកពួកគេបានវាយ បកយកឈ្នះ ក្នុង ពិន្ទុ (9:3) និងទទួលបានជ័យជម្នះក្នុងវគ្គដំបូងនេះ (13:11)។
នៅក្នុងវគ្គ Split ដែលជាជម្រើសរបស់គូប្រកួត ក្រុម Nongshim RedForce បានវាយសម្រុក យ៉ាងលឿន តាំង ពី ចាប់ ផ្តើម និងបានបញ្ចប់វគ្គនេះក្នុងរយៈពេលត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ គឺ 9:3 ក្នុងវគ្គការពារ និង 4:1 ក្នុងវគ្គវាយសម្រុក (13:4)។ ពួកគេបានបញ្ចប់ការប្រកួតទាំងមូលយ៉ាងដាច់នៅលើប្លង់ Abyss ដោយឱ្យក្រុម Paper Rex ឈ្នះបានត្រឹមតែ 3 ទឹកប៉ុណ្ណោះ (13:3)!
នៅក្នុងវគ្គទី 3 ដែលជាវគ្គកាត់សេចក្តី កីឡាករ Jung "Xross" Hwan បង្ហាញ សមត្ថភាព យ៉ាង លេច ធ្លោ បំផុត ជា មួយ ស្ថិតិ ដ៏ លេចធ្លោគឺ ACS 359, ADR 245 និង KDA 21/5/5។ សរុបទាំង 3 វគ្គក្នុងវគ្គផ្តាច់ព្រ័ត្រ Xross សម្លាប់បាន 60 និងមានកម្រិត ACS 277។ ទោះជាយ៉ាងណា ពានរង្វាន់ MVP ប្រចាំការប្រកួតត្រូវបានប្រគល់ជូន Lee "Dambi" Hyuk-kyu ដែលការលេងរបស់គេគឺជាចំណែកដ៏សំខាន់បំផុតក្នុងការនាំក្រុមទៅរកជ័យជម្នះ។
ប្រសិនបើពិនិត្យមើលស្ថិតិបុគ្គលរបស់ Nongshim RedForce ឃើញថាគ្រប់កីឡាករ ទាំងអស់ សុទ្ធ តែ លេង បាន យ៉ាង ល្អ ដោយ គ្មានការធ្លាក់ចុះឡើយ។ យោងតាមអ្នកជំនាញរបស់ 1xBet ភាពនឹងនរ និងស្ថិរភាពក្នុងការលេងនេះហើយ គឺជា កត្តា សំខាន់ដែលនាំឱ្យពួកគេទទួលបានជោគជ័យដ៏ធំលើកដំបូងនៅលើឆាកអន្តរជាតិ។





