កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានបង្ហើបថា នាងនឹងរៀបការ ខណៈពេលដែលនាងបានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងពិធីជប់លៀងលាភាពនៅលីវរបស់នាង ជាមួយនឹងស្បៃកូនក្រមុំ និងរ៉ូបពណ៌ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កាលពីយប់ថ្ងៃទី ២៨ ខែសីហា កន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានចែករំលែកនៅលើ Instagram នូវរូបថតជាបន្តបន្ទាប់របស់នាង ពីពិធីជប់លៀងលាភាពនៅលីវរបស់នាង ដែលធ្វើឡើងនៅទីក្រុង Cabo San Lucas ប្រទេសម៉ិកស៊ិក កាលពីប៉ុន្មានថ្ងៃមុន។ តារាចម្រៀងស្រីរូបនេះ បានស្លៀកសម្លៀកបំពាក់ពណ៌សទាំងអស់ដែលជានិមិត្តរូបនៃអនាគតកូនក្រមុំរបស់នាង រួមទាំងមានស្បៃដែលប៉ាក់ដោយពាក្យថា Bride To be និងរ៉ូបដែលតុបតែងដោយគុជខ្យង។

Selena មិនបានដាក់ចំណងជើងលើការបង្ហោះនោះទេ ហើយបានបិទការបញ្ចេញមតិ ប៉ុន្តែរូបថតពីកម្មវិធីជប់លៀង អាចបង្ហាញថានាងកំពុងប្រារព្ធព្រឹត្តិការណ៍សំខាន់ក្នុងជីវិតរបស់នាង ដោយត្រៀមចូលជីវិតអាពាហ៍ពិពាហ៍ឆាប់ៗនេះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖










