រូបភាពថ្មី Angelababy បង្ហាញភាពស្រស់ស្អាត ដូចព្រះនាង

//s9.kh1.co/81/812236fcfb782f587441dbea8be035feca5a5559.jpg
តារា & កម្សាន្ដ

 ១០-កក្កដា-២០២៥ ៩ព្រឹក · ២ ថ្ងៃមុន

តារាសម្ដែងស្រី Angelababy បានទាក់ទាញការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួន ក្នុងកម្មវិធី Paris Haute Couture Week ជាមួយនឹងការលេងស្ទីលដ៏លេចធ្លោ។

កម្សាន្ត៖ តារាសម្ដែងស្រី Angelababy បានទាក់ទាញការចាប់អារម្មណ៍ នៅពេលបង្ហាញខ្លួន ក្នុងកម្មវិធី Paris Haute Couture Week ជាមួយនឹងឈុត ព្រមទាំងលេងស្ទីលដ៏លេចធ្លោរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Angelababy
Angelababy

តារាសម្ដែងស្រី Angelababy បានចូលរួមកម្មវិធី Fashion Week របស់ Haute Couture Fall/Winter 2025 របស់ Iris van Herpen កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅ។ តារាស្រីរូបនេះ បានបង្ហាញភាពស្រស់ស្អាត ដោយបានពាក់រ៉ូបវែងមួយពី collections Haute Couture Spring/Summer 2018 របស់ម៉ាក។

Angelababy
Angelababy

នេះជាលើកទីមួយហើយ ដែលនាងត្រលប់មកចូលរួមកម្មវិធីបង្ហាញម៉ូតអន្តរជាតិ ចាប់តាំងពីអាជីពរបស់នាងត្រូវបានប៉ះពាល់ ដោយចចាមអារ៉ាមនៃការចូលរួមក្នុងកម្មវិធី Crazy Horse នៅចុងឆ្នាំ ២០២៣ ។

Angelababy
Angelababy

យ៉ាងណាមិញ ការបង្ហាញខ្លួនលើកនេះ រូបនាង មានភាពលេចធ្លោខ្លាំង ដោយបានបង្ហាញសម្រស់ ជាមួយនឹងតុបតែងខ្លួនបែបយុវវ័យ និងត្រូវបានសារព័ត៌មានបរទេស សរសើរពីភាពស្រស់ស្អាតរបស់នាង។ ជាពិសេស ក្នុង​រូបថត​ដែល​មិន​បាន​កែ​សម្រួល​ ត្រូវ​បាន​គេ​ចែក​ចាយ​លើ​បណ្ដាញ​សង្គម និង​ត្រូវ​បាន​គេ​សរសើរ​រូបនាងថា ​មាន​ស្បែក​ស្អាត​បែបធម្មជាតិ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

 Angelababy 
 Angelababy 
 Angelababy 
 Angelababy 
Angelababy
Angelababy
 Angelababy 
 Angelababy 
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
Angelababy
 Angelababy 
 Angelababy 
Angelababy
Angelababy
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T