កីឡា៖ អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថា ក្លិបកាំភ្លើងធំ Arsenal បានទិញយកខ្សែបម្រើ Christian Nørgaard ពីក្លិប Brentford ដោយជោគជ័យហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះក្លិប Arsenal និង Brentford បានឈានដល់កិច្ចព្រមព្រៀងផ្លូវការ តាំងពីសប្តាហ៍មុន សម្រាប់កីឡាកររូបនេះ ដោយភាគីលោក Mikel Arteta គ្រោងនឹងបង់ប្រាក់ខ្ទង់១០លានផោន (ស្មើនឹងប្រមាណ ១៣.៥លានដុល្លារ)។

Christian Norgaard បានចុះកុងត្រារួចរាល់ហើយ បន្ទាប់ពីពិនិត្យសុខភាពដំណាក់កាលទី២ជោគជ័យ និងត្រូវប្រកាសជាខ្សែបម្រើថ្មីរបស់ក្រុមនៅក្នុងសប្តាហ៍នេះ៕


