កម្សាន្ត៖ ជាមួយនឹងរូបភាពថ្មី របស់ បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី កំពុងទទួលបានការចាប់អារម្មណ៍ ជាមួយនឹងស្ទាយ៍តុបតែងខ្លួន ពោរពេញដោយភាពស្រស់ស្អាតទាក់ទាញ ខណៈពេលដែលនាងបង្ហាញខ្លួន ក្នុងការប្រកួតបវរកញ្ញាចក្រវាល ២០២៥។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅលើបណ្ដាញសង្គម បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានចេញមកអង្រួនចិត្តទស្សនិកជន ជាមួយនឹងការបង្ហាញរូបភាពថ្មីមួយចំនួន ដែលនៅក្នុងនោះដែរ រូបនាងបានបង្ហាញស្ទាយ៍តុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌ផ្កាឈូកយ៉ាងលេចធ្លោ មើលទៅមានភាពឆើតឆាយ ទាក់ទាញយ៉ាងខ្លាំង រួមទាំងការលេងម៉ូតសក់ តុបតែងមុខ យ៉ាងសមគ្នា ប្រៀបដូចទៅនឹងព្រះនាងក្នុងព្រេងនិទាន។

ជាមួយគ្នានេះដែរ ក្រោយពីបានឃើញបែបនេះហើយនោះ ក៏មានហ្វេនៗជាច្រើន បានបង្ហាញពីការពេញចិត្ត និងបានសរសើរស្ទាយ៍ដ៏ទាក់ទាញ មានមន្តស្នេហ៍ របស់នាង ផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖












