កម្សាន្ត៖ កាលពីពេលថ្មីៗនេះ តារាខ្មែរ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនដួង បាននាំគ្នាបរិច្ចាគទឹកប្រាក់រាប់ពាន់ដុល្លារ ដើម្បីជួយដល់បងប្អូនទាហានខ្មែរ ដែលឈរជើងការពារទឹកដីនៅព្រំដែន កម្ពុជា-ថៃ។ នៅក្នុងនោះ មានដូចជា អ្នកនាង ឡុង ម៉ានីន បានបរិច្ចាគទឹកប្រាក់ច្រើនជាងគេគឺ ១ម៉ឺនដុល្លារអាមេរិក តារាចម្រៀងថេណា ចំនួន៣ពាន់ដុល្លារ និងតារាល្បីៗជាច្រននាក់ទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរបញ្ជាក់ដែរថា ទាហានខ្មែរម្នាក់ បានបាត់បង់ជីវិតក្នុងករណីប៉ះទង្គិចគ្នារវាងកងទាហានខ្មែរ និងថៃ ដែលពួកទាហានថៃលួចឆ្មក់បាញ់ទាហានខ្មែរយើង។ ក្នុងការបូជាជីវិតមួយនេះ ធ្វើឲ្យប្រជាជនខ្មែរយើងមានការគោរពចំពោះទាហាន ដែលមានស្មារតីស្នេហាជាតិ ជាកងទ័ពជួរមុខ ដែលចាំការពារទឹកដីខ្មែរ។

ជាមួយគ្នានេះដែរ មិនថាមហាជនខ្មែរ ឬតារាខ្មែរនោះ ម្នាក់ៗបានបរិច្ចាគថវិកា ទៅកាន់កងទាហានដែលឈរយាមការពារនៅព្រំដែនខ្មែរ-ថៃ និងទាហានដែលមានជីវភាពខ្វះខាត៕
ប្រភព និងរូបភាពពី៖ Kavei Media








