កម្សាន្ត៖ តារាម៉ូដែលស្រី Hailey Bieber បានទាក់ទាញចំណាប់អារម្មណ៍ នៅពេលបានបង្ហាញខ្លួន នៅទីក្រុង Los Angeles កាលពីថ្ងៃពុធ បន្ទាប់ពី បានលក់ក្រុមហ៊ុនរបស់នាងឈ្មោះ Rhode ទៅ e.l.f. Beauty ក្នុងតម្លៃ ១ពាន់លានដុល្លារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាស្រីរូបនេះ បានផ្តល់កិត្តិយសដល់ពេលវេលាដ៏សំខាន់ ជាមួយនឹងអាហារពេលល្ងាច នៅភោជនីយដ្ឋានមួយកន្លែង ក្នុងការអបអរកិច្ចព្រមព្រៀង តម្លៃ ១ ពាន់លានដុល្លាររបស់នាង ដោយមិនមានវត្តមានស្វាមី។

ក្នុងនោះដែរ តារាស្រី Hailey បានធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ ដោយបានតុបតែងខ្លួន ពាក់ស្បែកជើងកែងចោត ជាមួយនឹងរ៉ូបខ្មៅ ព្រមទាំងវ៉ែនតាដែលត្រូវគ្នា ទៀតផង។

យ៉ាងណាមិញ លោក Justin ដែលជាស្វាមីរបស់ Hailey ក៏បានបង្ហោះ ដោយបានដាក់ចំណងជើង សរសើរចំពោះភរិយាខ្លួន តាមរយៈ Instagramផងដែរ ៕
ប្រភព៖ Pagesix
សូមទស្សនារូបភាពខាងក្រោម៖





