កម្សាន្ត៖ តារាសម្តែង លោក Brad Pitt បានចែករំលែកគំនិតរបស់ខ្លួន ជាលើកដំបូង ក្នុងការបញ្ចប់ការលែងលះជាមួយអតីតភរិយា ដែលជាតារាសម្ដែងស្រី Angelina Jolie បន្ទាប់ពី ៨ឆ្នាំ ហើយបានបញ្ជាក់ពីព័ត៌មានទាក់ទងនឹងទំនាក់ទំនងស្នេហារបស់លោក ជាមួយមិត្តស្រីដែលមានអាយុក្មេងជាងខ្លួន ២៧ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងបទសម្ភាសន៍ ជាមួយទស្សនាវដ្តី GQ ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែឧសភា លោក Brad Pitt ត្រូវបានគេសួរ ថាតើលោកមានអារម្មណ៍ ធូរស្រាល ដែលដំណើរការលែងលះជាមួយ Angelina បានបញ្ចប់ ឬអត់នោះ តារាប្រុសរូបនេះ បានឆ្លើយថា «ទេ ខ្ញុំមិនគិតថា វាជារឿងធំនោះទេ។ វាគ្រាន់តែជារឿងដែលបានបញ្ចប់ដោយស្របច្បាប់ប៉ុណ្ណោះ»។

Brad Pitt និង Angelina Jolie បានចែកផ្លូវគ្នា នៅឆ្នាំ ២០១៦ ប៉ុន្តែការលែងលះបានអូសបន្លាយ រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ ។ ទន្ទឹមនឹងនេះដែរ ប្រាំខែបន្ទាប់ពី សារព័ត៌មានបានរាយការណ៍ថា ការលែងលះត្រូវបានបញ្ចប់ នេះជាលើកទីមួយហើយដែល Brad Pitt បញ្ចេញមតិលើបញ្ហានេះ។
នៅក្នុងបទសម្ភាសន៍នេះផងដែរ Brad Pitt បានឆ្លើយតបទៅនឹងព័ត៌មានដែលថា លោក និងមិត្តស្រីថ្មីរបស់ខ្លួន បានបង្ហាញខ្លួនជាសាធារណៈជាមួយគ្នា ជាលើកដំបូងនៅឯការប្រណាំងរថយន្ត Formula 1 នៅប្រទេសអង់គ្លេសកាលពីឆ្នាំមុន ដែលជាមធ្យោបាយផ្សព្វផ្សាយភាពយន្ត F1 ដែលពួកគេកំពុងផលិត។ តារាសម្ដែងរូបនេះ បាននិយាយថា «អត់បានគ្រោងទុកទេ។ បើអ្នករស់នៅគិតបែបនេះ ប្រាកដជាហត់ណាស់ ជីវិតក៏នៅតែបន្ត ហើយទំនាក់ទំនងក៏ដូចគ្នា»៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





