មិនខ្វល់ពីអ្នករិះគន់ HyunA បង្ហោះរូបឡើងផ្អែមជាមួយស្វាមី

//s9.kh1.co/ae/ae43dce589031b8a8a9425f62d65f80a75f5abe4.jpg
តារា & កម្សាន្ដ

 ២៩-ឧសភា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

HyunA បង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា HyunA បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងអតីតសមាជិកក្រុម B2ST គឺ Yong Jun Hyung និងមានជីវិតគូដ៏មានក្ដីសុខនិងផ្អែមល្ហែម បើទោះបីជាមហាជននាំគ្នារិះគន់នាង ដោយសារស្វាមីនាងធ្លាប់ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវក្លិប Burning Sun ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
HyunA និង Yong Jun Hyung
HyunA និង Yong Jun Hyung

ជារឿយៗ គេតែងតែឃើញអ្នកទាំងពីរចេញមកដើរលេង ឬបង្ហោះរូបភាពផ្អែមល្ហែមជាមួយគ្នាដើម្បីបង្ហាញពីចំណងស្នេហ៍ដ៏រឹងមាំ ដោយកាលពីពេលថ្មីៗទៅនេះ HyunA បានថតកាបូបដែលនាងទទួលបានជាកាដូពីស្វាមី។

HyunA និង Yong Jun Hyung
HyunA និង Yong Jun Hyung

ថ្មីៗនេះទៀតសោត HyunA បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយនឹង Jun Hyung ជាលក្ខណៈថតនៅកន្លែងថតរូបបែប Photo Booth ជាមួយនឹងស្ទាយ៍ខុសៗគ្នា ដោយស្ទាយ៍មួយក្នុងនោះគឺនាងបានថើបថ្ពាល់ស្វាមីនាង និងបានស្លៀកពាក់ស្ទាយ៍ Swag Swag បែបគូស្នេហ៍ ដែលមើលទៅឆ្លុះបញ្ចាំងឲ្យឃើញពីសុភមង្គលរបស់ពួកគេ៕

HyunA និង Yong Jun Hyung
HyunA និង Yong Jun Hyung
រូបភាពថ្មីរបស់ HyunA និង Yong Jun Hyung
រូបភាពថ្មីរបស់ HyunA និង Yong Jun Hyung
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T