កម្សាន្ត៖ អាចនិយាយបានថា តារាសម្ដែងស្រី Liu Yifei ធ្លាប់បានធ្វើឱ្យមានការចាប់អារម្មណ៍ជាយូរមកហើយ នៅលើកញ្ចក់អេក្រង់ ជាមួយនឹងតួនាទីរបស់នាងជា Little Dragon Girl ជាមួយនឹងសម្រស់ដ៏ស្រស់បំព្រងនៅក្នុងរឿង «The Return of the Condor Heroes» ។ យ៉ាងណាមិញ ជាច្រើនឆ្នាំកន្លងផុតទៅ តារាស្រីរូបនេះ នៅតែត្រូវបានគេចាត់ទុកថា ជាទេពអប្សរ នៃកញ្ចក់ទូរទស្សន៍ចិន ជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាសម្ដែងស្រី Liu Yifei ជាតារាស្រីមួយរូប ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ដែល ក្រៅពីសមត្ថភាពសម្ដែងហើយនោះ ទម្រង់មុខដ៏ស្រស់ស្អាត និងរូបរាងដ៏ទាក់ទាញរបស់នាង ក៏ជាអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍។
ថ្មីៗនេះ រូបថតមួយសន្លឹករបស់ Liu Yifei នៅអាយុ ១០ឆ្នាំ ត្រូវបានអ្នកលេងអ៊ីនធឺណេត ជីកកកាយឡើងវិញ ហើយភ្លាមៗនោះ រូបមួយនេះទទួលបានការចាប់អារម្មណ៍ខ្លាំង។ ខណៈពេលនោះ ថ្វីត្បិតតែនាងនៅក្មេង ប៉ុន្តែសម្រស់ តារាស្រីរូបនេះ នៅតែទទួលបានការសរសើរ ជាមួយនឹងទម្រង់មុខដ៏ស្រស់ស្អាត របស់នាង ទៀតផង។

នៅក្នុងរូបថតនោះ Liu Yifei មានអាយុត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ ដោយបានស្លៀកសំលៀកបំពាក់ និងទម្លាក់សក់ត្រង់របស់នាង ជាមួយនឹងភាពប្រណីត បែបអភិជន នៅពេលដែលនាងញញឹម នាងមើលទៅដូចជាព្រះនាងមកពីពិភព Disney ។ បន្ទាប់ពីរូបថត របស់នាង ត្រូវបានចែករំលែកមក សម្រស់របស់នាង បានធ្វើឱ្យមនុស្សជាច្រើនលាន់មាត់សរសើរ ព្រោះតាំងពីក្មេងមក នាងមានមុខស្អាត ភ្នែកធំៗ ច្រមុះស្អាតឆើតឆាយ និងមាត់តូច។ អ្នកលេងអ៊ីនធឺណិតជាច្រើន ថែមទាំងបញ្ជាក់ថា តារាស្រីរូបនេះ មិនបានវះកាត់កែសម្ផស្សទេ បន្ទាប់ពីដាក់រូបថតទាំងពីរសន្លឹកជាមួយគ្នា៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖














