កម្សាន្ត៖ នៅតែជាទីចាប់អារម្មណ៍ ពីហ្វេនៗអ្នកគាំទ្រជាច្រើន នៅពេលដែល តារាសម្ដែងស្រី Son Ye Jin បានចេញមកបង្ហាញសម្រស់ដ៏ទាក់ទាញ ក្នុងរូបភាពថ្មី ជាមួយនឹងការលេងស្ទាយ៍ដ៏រស់រវើករបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ តារាសម្ដែងស្រី Son Ye Jin បានបង្ហាញខ្លួន ក្នុងឈុតរ៉ូបពណ៌ខ្មៅ វាលទ្រូងបង្ហាញភាពស៊ិ.ច.ស៊ី និងរូបរាងដ៏ទាក់ទាញ បើទោះបីជាតុបតែងមុខមាត់ និងលេងស្ទាយ៍ម៉ូតសក់ទម្លាក់ចុះបែបធម្មតាក៏ដោយ។

ជាមួយនឹងការបង្ហាញខ្លួនលើកនេះ រូបនាង បានធ្វើឱ្យទស្សនិកជនសរសើរពីភាពសិ.ច.ស៊ី ព្រមជាមួយនឹងរូបសម្រស់មានមន្តស្នេហ៍ បើទោះបីជាពេលនេះនាងមានវ័យកាន់តែច្រើន និងបានក្លាយជាអ្នកម្ដាយកូនមួយ ក៏ដោយ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖





