កម្សាន្ត៖ Park Bom គឺជាតារាចម្រៀងស្រីសំឡេងក្រអៅក្រអួនកម្រមានណាស់ក្នុងវិស័យ KPOP ដោយនាងត្រូវបានគេឲ្យឈ្មោះថាជាតារាស្រីមានផ្ទៃមុខស្រស់ស្អាតដូចតុក្កតាបាប៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សព្វថ្ងៃនេះ Park Bom នៅតែបន្តក្លាយជាផ្នែកមួយនៃក្រុមចម្រៀង 2NE1 ដោយជារឿយៗនាងតែងតែបង្ហោះរូបភាពរបស់នាង ដើម្បីចែកជូនអ្នកគាំទ្រក៏ដូចជា Update ឲ្យអ្នកគាំទ្របានដឹងពីជីវិតទាំងក្នុងនិងក្រៅសិល្បៈរបស់នាង។

ថ្មីៗនេះ Park Bom បានបង្ហោះរូបថតបីសន្លឹក ដែលនាងបានថត Selfie ជាមួយនឹងរ៉ូបពណ៌ខ្មៅ ដៃតូចឆ្មា បញ្ចេញគល់ទ្រូងយ៉ាងស្រស់ស្អាត ជាមួយនឹងការតុបតែងមុខដ៏ក្រាស់និងដិត ហើយទម្លាក់សក់ត្រង់កាត់ខ្លីរបស់នាង។ នាងបានថតកាច់ស្ទាយ៍ជាមួយនឹងស្នាមញញិម ដែលធ្វើឲ្យនាងមើលទៅកាន់តែស្រស់ស្អាត មានព្រលឹងព្រលះ។ បន្ថែមពីលើនេះទៀត អ្នកគាំទ្រក៏បានចូលទៅបញ្ចេញមតិកោតសរសើរថានាងពិតជាស្រស់ស្អាតដូចតុក្កតាបាប៊ីជាមួយនឹងភ្នែកធំៗ ព្រមទាំងច្រមុះស្រួច៕


