រូបភាពថ្មី សៀវឡុងនី បង្ហាញភាពស្រស់ស្អាត ដូចព្រះនាង

//s9.kh1.co/8f/8f226b1cb804054f023ff4bd1317889dd90edd1e.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២៥ ៩ព្រឹក · ៨ ម៉ោងមុន

តារាសម្តែងស្រី Liu Yifei បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលបានបង្ហាញសម្រស់លេចធ្លោ នៅក្នុងពិធីជប់លៀងម៉ាកយីហោមួយ។

កម្សាន្ត៖ តារាសម្តែងស្រី Liu Yifei បានទាក់ទាញការចាប់អារម្មណ៍ នៅពេលដែលបានបង្អួតសម្រស់ដ៏លេចធ្លោ ពេលបង្ហាញខ្លួន នៅក្នុងពិធីជប់លៀងម៉ាកយីហោមួយ កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Liu Yifei 
Liu Yifei 

តារា​សម្ដែងស្រី Liu Yifei បាន​ចូល​រួម​ក្នុង​ការ​តាំង​ពិព័រណ៍​គ្រឿង​អលង្ការ​លំដាប់ខ្ពស់ Polychroma ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​ម៉ាក​យីហោ​ពិភពលោក​របស់ Bulgari ដែល​ប្រារព្ធ​ធ្វើ​នៅ​ក្រុង Sicily ប្រទេស​អ៊ីតាលី។

នៅក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះថា Star Melting Pot តារាស្រីរូបនេះ បានទាក់ទាញក្រសែភ្នែកទស្សនិកជនជាច្រើន ជាមួយនឹងភាពស្រស់ស្អាតរបស់នាង ក្នុងការតុបតែងខ្លួនដែលរួមបញ្ចូលគ្នា នូវសោភ័ណភាពបូព៌ានិងលោកខាងលិច។

រូបភាពថ្មី Liu Yifei 
រូបភាពថ្មី Liu Yifei 

ក្នុងនោះដែរ Liu Yifei ស្លៀកពាក់រ៉ូប Haute Couture ជាមួយត្បូងដែលជាផ្នែកមួយនៃខូលិកសិន Spring/Summer 2025 របស់ Elie Saab ដោយការប៉ាក់ទាំងមូលចំណាយពេល ៣០០ ម៉ោង ក្នុងការធ្វើដោយដៃ។ តារា​រូប​នេះ​ ក៏បាន​ផ្គូផ្គង​រ៉ូប​នេះ​ ជាមួយ​ឈុត​គ្រឿងអលង្ការ Serpenti របស់ Bulgari។

រូបភាពថ្មី Liu Yifei 
រូបភាពថ្មី Liu Yifei 

តារាសម្ដែងស្រី Liu Yifei ត្រូវបានទស្សនិកជនសរសើរថា ពីស្រស់ស្អាត ប្រៀបដូចជាព្រះនាង។ ហើយនាង​ គឺជា​តារា​សម្ដែង​ចិន​ដ៏​កម្រ​ម្នាក់​ ដែល​មាន​ឱកាស​ស្លៀក​សម្លៀក​បំពាក់ Elie Saab ដល់​ទៅ ១៣ ឈុត ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Liu Yifei 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T