តុបតែងបែបនេះ Rihanna បង្ហាញភាពស្រស់ស្អាត ខណៈកំពុងមានផ្ទៃពោះ

//s9.kh1.co/78/7817465c35f0267146ba322358863ddfbca8bdbb.jpg
តារា & កម្សាន្ដ

 ២២-ឧសភា-២០២៥ ៨ព្រឹក · ៧ ម៉ោងមុន

តារា​ចម្រៀងស្រី Rihanna បាន​បង្ហាញ​វត្តមាន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ក្នុង​រ៉ូប​ពណ៌​ខៀវ​ដ៏ទាក់ទាញ ពេលកំពុងមានផ្ទៃពោះ។

កម្សាន្ត៖ តារា​ចម្រៀងស្រី Rihanna បាន​បង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ ​ក្នុង​រ៉ូប​ពណ៌​ខៀវ​ដ៏​តឹង​ណែន ​បង្ហាញ​​ពោះ​ដ៏​ធំ​របស់​នាង ខណៈ​ដែល​នាង ​មាន​ផ្ទៃ​ពោះ​កូន​ទី ៣ នៅ​លើ​កម្រាល​ព្រំ​ក្រហម​នៃ​មហោស្រព​ភាពយន្ត Cannes កាល​ពី​ថ្ងៃ​ទី ១៩ ខែ​ឧសភា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rihanna 
Rihanna 

តារាចម្រៀងស្រី Rihanna បានស្លៀកពាក់​រ៉ូប​សូត្រ​ពណ៌​ខៀវ Alaïa ជាមួយ​នឹង​ការ​កាត់ឆែកចំហៀង​។ ផ្នែកសំពត់ ក៏បានជួយ​ឱ្យ​តារាស្រី​វ័យ ៣៧ ឆ្នាំ​រូបនេះ បង្ហាញ​រាង​កោង និង​ជើង​របស់​នាង។ រូបនាងក៏បានបញ្ចប់រូបរាងឡូយឆើតឆាយ និងស្រឡូន ជាមួយនឹងគ្រឿងអលង្ការពេជ្រ និងស្បែកជើងកែងខ្ពស់ដែលត្រូវគ្នា។

Rihanna និង A$AP Rocky
Rihanna និង A$AP Rocky

តារាចម្រៀងរូបនេះ បានចូលរួមការបញ្ចាំងលើកដំបូង Highest 2 Lowest របស់មិត្តប្រុសរបស់នាង ដែលជាតារារ៉េប A$AP Rocky។ គូស្នេហ៍មួយគូនេះ បានថតរូបស្និទ្ធស្នាលនៅលើកម្រាលព្រំក្រហម ដែល Rocky បានឱបក្បាលពោះរបស់មិត្តស្រីរបស់ខ្លួនដោយក្តីស្រលាញ់។ 

Rihanna និង A$AP Rocky
Rihanna និង A$AP Rocky

ដូចកាលពីលើកមុន Rihanna នៅតែមានសុខភាពល្អ និងសកម្មអំឡុងពេលមានផ្ទៃពោះ។ នាង​ នៅតែ​រក្សា​ម៉ូដ​សម្លៀក​បំពាក់​ទាន់សម័យ​ ដោយមិន​កំណត់​ខ្លួន​ឯង​ចំពោះ​សម្លៀក​បំពាក់អ្នកមានផ្ទៃពោះ​។ Rihanna តែងតែត្រូវបានគេសរសើរចំពោះសម្លៀកបំពាក់ដ៏ក្លាហាន និងមិនធម្មតារបស់នាង ក្នុងអំឡុងពេលមានផ្ទៃពោះ ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna 
Rihanna និង A$AP Rocky
Rihanna និង A$AP Rocky
Rihanna និង A$AP Rocky
Rihanna និង A$AP Rocky
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T