កម្សាន្ត៖ តារាចម្រៀងស្រី Jennifer Lopez បានទាក់ទាញការចាប់អារម្មណ៍ ជាមួយនឹងឈុតបញ្ចេញដើមទ្រូង ដោយចៃដន្យ ពេលនាងទៅការប្រគំតន្ត្រីសប្បុរសធម៌ ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៩ ខែឧសភា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាចម្រៀងស្រី Jennifer Lopez បានស្លៀកពាក់រ៉ូបពណ៌ប៉េស និងអាវរោម ទៅរោងភាពយន្ត Stephen Sondheim កាលពីយប់ថ្ងៃចន្ទ។ ក្នុងនោះដែរ នៅពេលខ្លះ រ៉ូបរបស់ តារាស្រីរូបនេះ ត្រូវបានទាញទៅម្ខាង និងបង្ហាញរាងកាយខ្លាំងពេក។

ដោយមានការមមាញឹក ជាមួយនឹងថតកាមេរ៉ា និងឆ្លើយឆ្លងជាមួយអ្នកគាំទ្រ តារាចម្រៀងរូបនេះ មិនបានដឹងពីហេតុការណ៍ទាំងស្រុងនោះទេ។ ខណៈមានអ្នកគាំទ្រជាច្រើន បានស្រែកហៅឈ្មោះ Jennifer Lopez និងសុំហត្ថលេខា។

បន្ទាប់ពី ការប្រគុំតន្ត្រី Jennifer ក៏បានផ្លាស់ប្តូរ ទៅជារ៉ូបពណ៌ស សុភាពជាងមុន ទៅចូលរួមពិធីជប់លៀង។ នាងបានផ្គូផ្គងជាមួយគ្រឿងអលង្ការភ្លឺរលោង និងស្បែកជើងកែងខ្ពស់។ ការរចនាដ៏ពិសេស បានបង្អួតជើងមួយចំហៀងរបស់តារាចម្រៀង និងធ្វើឱ្យនាងលេចធ្លោក្នុងព្រឹត្តិការណ៍នោះផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖







