រូបភាពថ្មី បង្ហាញភាពស្រស់សង្ហាហើយ តែ Hyun Bin ត្រូវគេចាប់អារម្មណ៍ លើរឿងនេះ

//s9.kh1.co/e7/e7380746016a4189998564a0ab2f3248a944c20f.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២៥ ៨ព្រឹក · ១២ ម៉ោងមុន

តារាសម្ដែង លោក Hyun Bin បានធ្វើឱ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ដោយបានបង្ហាញខ្លួន ជាមួយនឹងរូបរាង បែបនេះ។

កម្សាន្ត៖ កាលពីជាងមួយសប្តាហ៍មុន តារាសម្ដែង លោក Hyun Bin បានធ្វើឱ្យអ្នកគាំទ្រ និងសង្គមអនឡាញមានការរំភើបចិត្ត នៅពេលដែលរូបលោក បានបង្ហាញខ្លួននៅក្នុងពិធីប្រគល់ពានរង្វាន់ Baeksang Awards ឆ្នាំ ២០២៥ បន្ទាប់ពី អវត្តមានមួយរយៈ ដោយផ្តោតលើការមើលថែកូនប្រុសរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Hyun Bin 
Hyun Bin 

នៅក្នុងកម្មវិធី Baeksang Awards ឆ្នាំនេះ លោក Hyun Bin បានធ្វើឱ្យគ្រប់គ្នាកោតសរសើរ នៅពេលដែលបានបង្ហាញខ្លួន ក្នុងឈុតដ៏ស្រស់សង្ហា ឆើតឆាយ ជាមួយនឹងរូបរាងសង្ហា ដែលគ្រប់គ្នាឃើញហើយមិនអាចប្រកែកបាន។ 

Hyun Bin 
Hyun Bin 

យ៉ាងណាមិញ ថ្មីៗនេះវិញ អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ មានការភ្ញាក់ផ្អើល នៅពេលដែលរូបថតមួយទៀតរបស់ Hyun Bin បន្ទាប់ពីព្រឹត្តិការណ៍ Baeksang បានបញ្ចប់ ត្រូវបានបង្ហាញ។

អ្វីដែលពិសេសនោះគឺ មិត្តភ័ក្តិរបស់ Hyun Bin បានបង្ហោះរូបថតមួយសន្លឹក ដែលថតជាមួយតារាប្រុសរូបនេះ ពេលដែលអ្នកទាំងពីរ មានឱកាសបានជួបគ្នា ដើរលេង ញ៉ាំអី និងជជែកគ្នា។ នៅក្នុង​រូបថត​ដែល​មិត្ត​ម្នាក់​បានបង្ហោះ​នោះ Hyun Bin បង្ហាញ​ខ្លួន ​ជាមួយ​នឹង​រូបភាព​ដែល​គេ​ចាត់​ទុក​ថា ​មិន​ស្អាត និងបានតុបតែងខ្លួនពាក់​អាវយឺត​ពណ៌​ខ្មៅ រួម​ជាមួយ​មួក​កីឡាបេស្បល​ពណ៌​ដូចគ្នា។

Hyun Bin 
Hyun Bin 

យ៉ាង​ណា​មិញ អ្វី​ដែល​គួរឲ្យចាប់​អារម្មណ៍​ពីបណ្ដាញសង្គមនោះគឺ​ ការ​បង្ហាញ​ខ្លួន​របស់ Hyun Bin ក្នុង​រូបថត​ថ្មី​នេះ ដែលខុសប្លែកពីរូបស្អាត និងទម្រង់មុខសង្ហារបស់លោក នៅក្នុងកម្មវិធី Baeksang Awards កាលពីសប្តាហ៍មុន ខណៈពេលនេះ រូបលោកបានបង្ហាញខ្លួនជាមួយនឹងមុខទទេ និងមានពុកចង្ការ។ តាមរយៈរូបភាពនេះ គេអាចមើលឃើញថា Hyun Bin មិនសូវខ្វល់ពីការថែរក្សារូបរាងរបស់ខ្លួន ពេលនៅផ្ទះនោះទេ និង​តែង​តែ​បង្ហាញ​ខ្លួន​ ដោយ​មាន​ផាសុកភាព​បំផុត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Hyun Bin 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T