Park Bom ជះសម្រស់ស្អាតឆ្វាច ជាមួយស្ទាយ៍សក់ថ្មី

//s9.kh1.co/f5/f5f8388f9a8c46574f693d2ad3b11b6d7e362eb8.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

Park Bom លេងស្ទាយ៍សក់ពាក់យ៉ាងស្រស់ស្អាត

កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Park Bom ដែលជាសមាជិកក្រុមចម្រៀងនារី 2NE1 គឺជាតារាចម្រៀងស្រីមានកេរ្តិ៍ឈ្មោះល្បី និងមានអ្នកគាំទ្រជាច្រើន បើទោះបីជានាងចូលសិល្បៈយូរឆ្នាំក៏ដោយ ហើយជារឿយៗ អ្នកគាំទ្រតែងតែចាប់អារម្មណ៍ពីជីវិតរស់នៅប្រចាំថ្ងៃ មិនថាសកម្មភាពលើឆាក ឬក្រោយឆាករបស់នាងនោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Park Bom 
Park Bom 

ថ្មីៗនេះ Park Bom បានបង្ហោះរូបភាព Selfie ដ៏ស្រស់ស្អាត នៅក្នុងគណនីបណ្ដាញសង្គម Instagram របស់នាងដោយក្នុងនោះនាងបានពាក់សក់ពណ៌ខ្មៅវែង មានម៉ូតកាត់បែបពីរតង់ មើលទៅស្រស់ស្អាតខ្លាំង។

Park Bom
Park Bom

ជាមួយនឹងទម្រង់មុខតូចច្រឡឹងនិងកែវភ្នែកធំៗដូចតុក្កតារបស់នាង Park Bom បានទទួលការកោតសរសើរពីសំណាក់អ្នកគាំទ្រថានាងពិតជាស្រស់ស្អាត មិនថាលេងស្ទាយ៍សក់អ្វីក៏ដោយ៕

Park Bom
Park Bom
រូបភាពថ្មីរបស់ Park Bom
រូបភាពថ្មីរបស់ Park Bom

ប្រភព allkpop

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T