មកដឹងពី ប្រវត្តិស្នេហ៍ លីតៅហួរ ពិតជាគួរឲ្យចាប់អារម្មណ៍

//s9.kh1.co/2b/2b2368534159f8e1544be1bfaaf17982251271fb.jpg
តារា & កម្សាន្ដ

 ១៤-ឧសភា-២០២៥ ១២ល្ងាច · ៤ ម៉ោងមុន

ជីវិតស្នេហា របស់កំពូលតារាសម្ដែង លោក Andy Lau បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង ដោយមានការលើកឡើងថា ការក្លាយជាមិត្តស្រីរបស់តារារូបនេះ មិនមែនជារឿងសាមញ្ញនោះទេ។

កម្សាន្ត៖ ការលាតត្រដាងថ្មីៗរបស់អ្នកដឹកនាំរឿង Wong Jing អំពីជីវិតស្នេហា របស់កំពូលតារាសម្ដែង លោក Andy Lau បានទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនយ៉ាងខ្លាំង។ ខណៈ អ្នកដឹកនាំរឿង Wong Jing បានចែករំលែកថា ការក្លាយជាមិត្តស្រីរបស់តារាល្បី ដូចជា Andy Lau មិនមែនជារឿងសាមញ្ញនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Andy Lau
Andy Lau

អ្នកដឹកនាំរឿងរូបនេះ ​បាន​បង្ហើប​ថា​ ពេល​ដែលពួកគេ​កំពុងមានទំនាក់ទំនងស្នេហានឹងគ្នា Andy Lau និង Carol Chu ​​​មិន​បានចេញមក​ជួប​មុខ​គ្នា ​ជា​ច្រើន​ខែ ហើយមាន​ពេល​ខ្លះ​ដែល​អ្នក​ទាំង​ពីរ​ បាន​ជួប​គ្នា​តែ​ម្តង​ក្នុង​មួយ​ឆ្នាំ។

ដើម្បី​មាន​ពេល​ឯកជន គូ​ស្នេហ៍មួយគូនេះ ​ត្រូវ​ទៅ​កន្លែង​ដែល​គ្មាន​អ្នក​ណា​ស្គាល់ ហើយ​អាច​នៅ​ជាមួយ​គ្នា​ បាន​តែ​មួយ​ទៅ​ពីរ​សប្ដាហ៍​ប៉ុណ្ណោះ។ បន្ទាប់​ពី ​ស្រលាញ់​គ្នា​មួយ​រយៈ​មក Andy Lau និង Carol Chu បាន​រៀប​ការ​ជា​សម្ងាត់។

Andy Lau និង ភរិយា
Andy Lau និង ភរិយា

មិនទាន់ដល់ឆ្នាំ ២០០៨ នៅពេលដែលព័ត៌មាននៃអាពាហ៍ពិពាហ៍របស់ពួកគេ ត្រូវបានបង្ហាញ ឧស្សាហកម្មកម្សាន្តរបស់ចិនទាំងមូល មានការភ្ញាក់ផ្អើល។ Carol Chu ដែលជានារីវ័យក្មេងមកពីគ្រួសារអ្នកមានបំផុតមួយ​ នៅក្នុងប្រទេសម៉ាឡេស៊ី បានទទួលយកធ្វើជាស្ត្រីនៅពីក្រោយ Andy Lau

យោងតាមអ្នកដឹកនាំរឿង Wong Jing បានលើកឡើងថា បើទោះបីជា បានសម្ដែងជាមួយតារាស្រីស្អាតៗជាច្រើននាក់ក៏ដោយ តែ Andy Lau នៅតែស្មោះត្រង់ជាមួយនឹងដៃគូរបស់ខ្លួន។ ដែលនោះ​ក៏​ជា​ហេតុផល​ដែល​ Carol Chu ជឿជាក់​ទាំងស្រុង និង​លះបង់​ខ្លួនឯង​សម្រាប់ Andy Lau

Andy Lau
Andy Lau

ប៉ុន្មានឆ្នាំមកនេះ ជីវិតអាពាហ៍ពិពាហ៍របស់ Andy Lau តែងតែរក្សាភាពឯកជន។ ភរិយា​ និង​កូន​របស់​លោក រស់នៅ​ជីវិត​ឯកជន ខណៈ​តារា​រូប​នេះ​ កម្រ​ចែករំលែកពី​រឿង​ឯកជន​ណាស់ និងមិន​ដែល​បង្ហោះ​រូប​គ្រួសារ​តាម​អ៊ីនធឺណិត​នោះទេ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Andy Lau
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T