Justin បង្ហាញសកម្មភាពមួយនេះ ជាមួយ ភរិយា យ៉ាងផ្អែមល្ហែម

//s9.kh1.co/f2/f2ea26f2af06c044b57bc18b34733bccb4f1a557.jpg
តារា & កម្សាន្ដ

 ១៥-ឧសភា-២០២៥ ៨ព្រឹក · ៩ ម៉ោងមុន

ថ្មីៗនេះ តារាចម្រៀង លោក Justin Bieber បានបង្ហាញសកម្មភាពដ៏ផ្អែមល្ហែម ផ្ដល់កាដូដ៏មានន័យមួយ សម្រាប់ភរិយា ក្នុងថ្ងៃបុណ្យម្ដាយ។

កម្សាន្ត៖ អាចនិយាយបានថា ជីវិតឯកជនរបស់គូស្វាមីភរិយា លោក Justin Bieber និង ភរិយា Hailey តែងតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន ខណៈដែល ចាប់​តាំង​ពី​រៀប​ការ​មក អ្នកទាំងពីរ តែងតែ​ត្រូវ​បាន​គេ​ទម្លាយ​ពាក្យ​ចចាម​អារ៉ាម​រាប់​មិន​អស់​ ពីបែកបាក់គ្នា ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Justin Bieber និង ភរិយា Hailey
Justin Bieber និង ភរិយា Hailey

យ៉ាង​ណា​មិញ Justin Bieber ក៏បាន​បង្ហាញសកម្មភាពមួយ ដើម្បីលុបពាក្យ​ចចាម​អារ៉ាម​ទាំង​នេះ។ ខណៈនៅក្នុង​ថ្ងៃ​បុណ្យ​ម្ដាយ តារា​ចម្រៀង​ប្រុស​រូបនេះ បាន​ត្រៀម​កាដូ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​សម្រាប់​ភរិយា Hailey។ រូបលោកបាន​ជួល​ក្រុម​តន្ត្រី​ដោយ​លួចលាក់​ ដើម្បី​សម្តែង ខណៈ​​កំពុង​ញ៉ាំ​អាហារ​ពេលព្រឹក។ Hailey Bieber មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយមិនអាចលាក់ស្នាមញញឹមដ៏រីករាយរបស់នាងបានឡើយ។ នេះជាកាដូដ៏មានន័យសម្រាប់ Hailey ព្រោះឆ្នាំនេះ ជាឆ្នាំដំបូងដែលនាងប្រារព្ធទិវាអ្នកម្តាយ បន្ទាប់ពី សម្រាលបានកូនប្រុសដំបូង កាលពីខែសីហាកន្លងទៅ។

រូបភាព Hailey
រូបភាព Hailey

សកម្មភាព​ដ៏ផ្អែមល្ហែម​របស់ Justin Bieber បាន​បំបិទ​​ពាក្យ​ចចាម​អារ៉ាម​ថា ​គូស្វាមីភរិយាមួយគូនេះ​ រៀប​នឹង​បែក​គ្នា​។ វីដេអូរបស់ Justin Bieber ផ្តល់ឱ្យភរិយានូវកាដូពិសេសក្នុងថ្ងៃ Mother's Day និងបានឆក់យកចំណាប់អារម្មណ៍ នៅលើបណ្តាញសង្គមយ៉ាងលឿន ដោយទទួលបានមតិវិជ្ជមានរាប់មិនអស់។

រូបភាព Hailey
រូបភាព Hailey

គួររំឮកផងដែរថា កាលពីកន្លងទៅ Justin Bieber បាន​បញ្ចេញ​សកម្មភាព​ចម្លែកៗ ​លើ​បណ្តាញ​សង្គម បង្ក​ឱ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ ពីរឿង​បែកបាក់​អាពាហ៍ពិពាហ៍។ ខណៈជារឿយៗរូបលោក បានបង្ហាញខ្លួនជាមួយនឹងរូបរាងស្គមស្គាំង ស្លេកស្លាំង ធ្វើសកម្មភាពគ្មានជីវិត និងខ្វះភាពរឹងមាំ។ ចាប់តាំងពីនេះមក ក៏មានពាក្យចចាមអារ៉ាមថា តារាចម្រៀងប្រុសរូបនេះ ប្រើប្រាស់គ្រឿងញៀន ដែលនាំឱ្យកើតមានអាកប្បកិរិយាចម្លែកជារឿយៗ និងប៉ះពាល់ដល់ជីវិតស្នេហាផងដែរ ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព Hailey
រូបភាព Hailey
Justin Bieber និង ភរិយា Hailey
Justin Bieber និង ភរិយា Hailey
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Justin Bieber 
Hailey
Hailey
Hailey
Hailey
Hailey
Hailey
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T