Khmertimeskh៖ អ្នកទេសចរជនជាតិអឺរ៉ុបម្នាក់បានទទួលមរណភាព បន្ទាប់ពីរថយន្តតាក់ស៊ីដឺកអ្នកដំណើរដែលរួមមានជនជាតិខ្មែរបានរអិលធ្លាក់ពីលើផ្លូវកំឡុង មេឃភ្លៀងធ្លាក់ក្នុងខេត្តសៀមរាបកាលពីចុងសប្តាហ៍នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៣ ឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ៣៥៣-៣៥៤ ស្ថិតក្នុងភូមិគោកចាស់ ឃុំស្រណាល់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
បើតាមលោកឧត្តមសេនីយ៍ទោ ណុប សារ៉ាក់ ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនបរទេស២នាក់ និងជនជាតិខ្មែរ៤នាក់ បានបើករថយន្តពីលិចទៅកើត ហើយបានរអិលចេញពីផ្លូវទៅខាងត្បូងខណៈពេលមានភ្លៀងធ្លាក់។

ករណីនេះបណ្ដាលឲ្យជនបរទេសម្នាក់ស្លាប់ និងម្នាក់រងរបួសស្រាល។
សពមានឈ្មោះ ប៉ាវ ហាស ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិ Czech Republic បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ។
ដៃគូឈ្មោះ Valerie Dvorakova ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិ Czech Republic រងរបួសស្រាល ។
បច្ចុប្បន្ន សពជនរងគ្រោះជាជនជាតិបរទេស ត្រូវបានសមត្ថកិច្ច យកទៅកាន់មន្ទីរពេទ្យបង្អែកស្រុកក្រឡាញ់ ដើម្បីរង់ចាំក្រុមគ្រួសារ ឬស្ថានទូតមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះអ្នកបើកបររថយន្ត សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់។
ប្រភេពពី៖ khmertimeskh