បាត់ដំបង៖ ជាការពិតណា ប្រាកដជាមានមហាជន អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ពិតជាបានស្គាល់ បានឮ អំពីកិត្តិនាមរបស់ព្រះតេជគុណ ព្រះនាម ស៊ាក់ ស៊ីន ហើយលោកតែងតែបង្ហោះ រាល់សកម្មភាពរបស់លោកនេនតូចៗ មិនថាសកម្មភាពសិក្សា ឬក៏សកម្មភាពទូទៅនោះទេ លោកតែងថតបង្ហាញ ដើម្បីចែកជូនដល់ញាតិញោម ក្នុងបណ្ដាញសង្គម បានទស្សនាជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ព្រះតេជគុណ លោកឧស្សាហ៍ថតនូវសកម្មភាព របស់លោកនេនតូច ពន្លឺ ច្រើនជាងគេ ក៏ព្រោះតែនេនតូចបានបួសរៀន នៅឯសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយដង្គុំ ខេត្តបាត់ដំបង ជាមួយព្រះតេជគុណ ស៊ាក់ ស៊ីន ត្រូវជាគ្រូនិងដោយសារតែភាពវៃឆ្លាត ពូកែវោហា ទើបធ្វើឲ្យញាតិញោមនៅក្នុងបណ្ដាញសង្គម នាំគ្នាគោរពស្រឡាញ់នេនតូចគ្រប់ៗគ្នា។
ដោយឡែក អ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានអារម្មណ៍អាណិត ក្ដុកក្ដួល ស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួននោះ ដោយសារតែបានឃើញនូវវីដេអូរបស់ព្រះតេជគុណ ស៊ាក់ ស៊ីន ដែលព្រះអង្គលោកបានបង្ហោះវីដេអូ របស់លោកនេនតូច ពន្លឺ ក្នុងសកម្មភាពស្រែកទ្រហូរយំ តាមញោមម៉ែរបស់លោក ស្រែកយំរហូតដល់ក្អួ.ត យ៉ាងគួរឲ្យអាណិត អាសូរជាខ្លាំង ក៏ព្រោះតែសេចក្ដីនឹករលឹក ជាពន់ពេក ហាមឃាត់មិនចង់ឲ្យញោមម៉ែត្រលប់ទៅផ្ទះវីញ ចង់ឲ្យនៅក្នុងវត្តជាមួយលោក ដោយឃើញហើយពិតជាមានអារម្មណ៍ក្ដុកក្ដួល និងអាណិតដល់នេនតូចជាខ្លាំងទៀតផង។
លើសពីនេះ មានមហាជនជាច្រើន បានបញ្ចេញមតិយោបល់ បញ្ជាក់ពីអារម្មណ៍ក្រៀមក្រំ រហូតដល់ស្រស់ទឹកភ្នែកតាម ដោយមិនដឹងខ្លួន ព្រោះតែអាណិតដល់នេនតូចជាខ្លាំង ព្រោះវ័យនេះ គឺជាវ័យកំពុងត្រូវការថ្នាក់ថ្នម ទទួលភាពកក់ក្ដៅ ឲ្យបានដិតដល់ពីឪពុកម្ដាយ តែក៏ព្រោះតែជីវភាព និងចង់ឲ្យលោកកូនបានរៀនសូត្រ មានចំណេះវិជ្ជា និងជាពិសេសគោរព ដើរតាមផ្លូវព្រះពុទ្ធសាសនា ឲ្យជួបអប់រំ ប្រៀនប្រដៅ ទើបត្រូវបង្ខំចិត្តឲ្យលោកកូនបានបួសរៀនបែបនេះ បើទោះបីមានចិត្តនឹករលឹកយ៉ាងណា បានត្រឹមមកមើលមកលេងរួចក៏ទៅវិញ ទើបធ្វើឲ្យលោកនេនតូចនឹករលឹកញោមម៉ែ ដល់ថ្នាក់ចង់នៅជួប មិនចង់បែកទៅផ្ទះវិញផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖







