សៀមរាម៖ នៅសល់ត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលប្រជាជនខ្មែរទូទាំងប្រទេស ត្រូវសម្រាកពីការងារដើម្បីទៅស្រុកកំណើតជួបជុំគ្រួសារ។ មិនតែប៉ុណ្ណោះ នៅតាមទីកន្លែងទេសចរណ៍នានា ក៏បានតុបតែងរៀបចំប្រារព្ធ ពិធីបុណ្យចូលឆ្នាំខ្មែ រគ្រប់ខេត្តក្រុងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស នៅទីរួមខេត្តសៀមរាបឆ្នាំនេះ ក៏មិនខុសពីឆ្នាំរាល់ដង ដែលមានការរៀបចំតុបតែងលម្អទូទាំងទីក្រុងយ៉ាងស្រស់ស្អាត។ យ៉ាងណាមិញ ឆ្នាំនេះ ពិសេសជាងឆ្នាំមុនៗ ដោយមានការដាក់សួនបេះដូងយ៉ាងធំនៅក្នុងទីធ្លារប្រាសាទអង្គរតូច ដែលមើលទៅពិតជាស្រស់ស្អាតទាក់ទាញមែនទែន។

លើសពីនោះ សួនបេះដូងមួយនេះ គឺជាក្រដាសបត់រូបបេះដូងចម្រុះពណ៌ ដែលបានបត់ឡើងដោយស្នារដៃមនុស្សរាប់ម៉ឺននាក់។ មិនតែប៉ុណ្ណោះ សួនដ៏អស្ចារ្យមួយនេះ ក៏ត្រៀមនឹងបំបែកកំណត់ត្រាពិភពលោក ដែលកើតឡើងចេញអំពីទឹកចិត្តសាមគ្គីភាពរបស់ប្រជាជនកម្ពុជារាប់ម៉ឺននាក់៕
ប្រភព៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ




