ជំនឿ៖ ថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍ទៅលើរូបសំណាក់ ដែលប្រជាជនថៃទើបនឹងនាំយកមកគោរពបូជា ហើយត្រូវបានគេស្គាល់ថា គ្រូកែវកាយ។ បើយោងតាមប្រភពពីបណ្ដាញសង្គមបានឲ្យដឹងថា ដើម្បីធ្វើការគោរពបូជា គ្រូកែវកាយនេះ គេត្រូវបូជាយញ្ញកូនឆ្មា កូនឆ្កែ ដោយធ្វើការបំពុលឲ្យវាស្រែក ប្រកាច់ៗ រួចយកទៅកប់ក្នុងដីទាំងរស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទង្វើនេះវាពិតជាសាហាវប្រាស់ចាកពីភាពជាមនុស្ស មិនតែប៉ុណ្ណោះទេ គេជឿថា គេធ្វើពិធីទៅតាមចំនួន កាន់តែច្រើនកាន់តែល្អ។ គួររំលឹកមកវិញថា ប្រភពពីថៃបានប្រាប់ថា លោកគ្រូកែវកាយនេះ ជាព្រះគ្រូនៅជំនាន់ប្រាសាទអង្គរវត្ត ព្រះបាទជ័យវរ្ម័នទី៧មកម្ល៉េះ ដែលនេះវាដូចជាការបំភ្លីប្រវត្តិសាស្ត្រយ៉ាងដូច្នេះដែរ សូមកុំជឿឲ្យសោះ។

លើសពីនោះទៅទៀត បើសិនជាយើងផ្អើលជឿទៅលើអបិយជំនឿសក្ការៈបូជានេះមែន វាដូចជាក្បត់ជាតិសាសន៍ខ្លួនឯងយ៉ាងអញ្ចឹង។ សូមបញ្ជាក់ផងដែរថា ដំណឹងនេះមិនមានប្រភពប្រាកដនោះទេ ព្រោះតែជាការនិយាយតៗគ្នា មិនច្បាស់ថាពិតឬមិនពិតនោះទេ៕

ប្រភព៖ បុរាណាចារ្យ

