កម្សាន្ត៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា គេកំពុងសង្ស័ុយថាលោក Benny Blanco ដែលជាគូដណ្ដឹងតារាចម្រៀងស្រី Selena Gomez បានក្បត់ចិត្តនាងជាមួយនឹងមិត្តភក្តិជិតដិតរបស់ Selena ឈ្មោះថា Theresa Marie ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Benny បានទាក់ទង Selena អស់រយៈពេលជិតពីរឆ្នាំហើយកាលពីចុងឆ្នាំ២០២៤កន្លងទៅនេះ គេនិងនាងបានភ្ជាប់ពាក្យគ្នាជាផ្លូវការតែយ៉ាងណាមិញ ពេលនេះចំណងស្នេហ៍អ្នកទាំងពីរហាក់រង្គោះរង្គើ នៅពេល Selena បានចុច Unfollow មិត្តភក្តិនាងគឺ Theresa Marie ដោយសារតែ Benny Blanco បានចូលទៅចុចSubscribe គណនី Onlyfans របស់ Marie ដែល Onlyfans នេះជាបណ្ដាញសង្គមមួយសម្រាប់បង្ហោះរូបផ្ទាល់ខ្លួនខ្លាំង ដូចជារូបអាក្រាតកាយជាដើម។

យ៉ាងណាមិញ គ្មានភាគីណាមួយចេញមុខមកបកស្រាយឡើយ ខណៈដែលអ្នកទាំងពីរក៏បន្តចេញមកបង្ហោះរូបគ្នានឹងគ្នាជាធម្មតា៕



ប្រភព៖ indiatimes