ម្ដាយ សាន់ឆាយ បង្ហាញស្ថានភាព បែបនេះ ក្រោយ នាងទទួល»»-ម»»-រ»»-ណ»»-ភាព

//s9.kh1.co/83/83f847822cbefdf55ab79ebf7f1dc23175ffa1de.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២៥ ១២ល្ងាច · ៧ ថ្ងៃមុន

ម្តាយរបស់តារាសម្តែងស្រី Barbie Hsu បានលើកឡើងពីស្ថានភាពបច្ចុប្បន្នរបស់ខ្លួន ក្រោយកូនស្រី ទទួលមរណភាព។

តៃវ៉ាន់៖ ថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គម Weibo មានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងព័ត៌មានអំពីអ្នកស្រី Hoang Xuan Mai ដែលជាម្តាយរបស់តារាសម្តែងស្រី Barbie Hsu ដែលបានលើកឡើងពីស្ថានភាពបច្ចុប្បន្នរបស់អ្នកស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Barbie Hsu 
Barbie Hsu 

ជាក់ស្តែង នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមេសា ម្តាយរបស់ Barbie Hsu បានបង្ហោះអត្ថបទពីរជាប់គ្នា នៅលើទំព័រផ្ទាល់ខ្លួន។ ដោយ អ្នកស្រី បានចែករំលែកដោយត្រង់ថា អ្នកស្រីមិនអាចចាំបាន ថាតើខ្លួនបានឃើញកូនស្រីជាទីស្រឡាញ់ ចាកចេញទៅ ប៉ុន្មានថ្ងៃមកហើយ។ អ្នកស្រីក៏បានទៅជួបគ្រូពេទ្យវិកលចរិត និងទទួលថ្នាំបេះដូង ប៉ុន្តែស្ថានភាព មិនប្រសើរឡើងទេ។

Barbie Hsu និង ម្ដាយ
Barbie Hsu និង ម្ដាយ

ម្តាយរបស់តារាសម្តែងស្រី Barbie Hsu ក៏បាន អំពាវនាវរកជំនួយ ពីសង្គមអនឡាញថា «សូមផ្តល់កម្លាំងចិត្តឱ្យខ្ញុំ ផ្ញើថាមពលវិជ្ជមានមកខ្ញុំផង»។ ភ្លាមៗបន្ទាប់ពីនោះ អ្នកស្រីបានបង្ហាញថា ខ្លួនពិតជាត្រូវការអ្នកណែនាំ ខាង វិញ្ញាណ-កាយ-ចិត្ត យ៉ាងខ្លាំង ហើយបាននិយាយចំៗឈ្មោះគ្រូទាយ ដែលហាក់ដូចជាសង្ឃឹមថា នឹងទទួលបានជំនួយពីបុគ្គលនេះ ដើម្បីជំនះវិបត្តិ។

Barbie Hsu និង គ្រួសារ
Barbie Hsu និង គ្រួសារ

មុននេះបន្តិច មិត្តភក្តិជិតស្និទ្ធរបស់ Barbie Hsu បានទម្លាយថា ក្រោយបាត់បង់កូន ម្តាយរបស់តារាស្រីរូបនេះ មិនត្រឹមតែមានជម្ងឺគេងមិនលក់នោះទេ ថែមទាំងសោកស្ដាយខ្លាំង រហូតធ្វើឲ្យមហាជនជាច្រើនព្រួយបារម្ភ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu និង គ្រួសារ
Barbie Hsu និង គ្រួសារ
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Barbie Hsu 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T