កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Lisa ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK មាមឱកាសបានឡើងសម្ដែងលើឆាកតន្ត្រី Coachella ប្រចាំឆ្នាំ២០២៥នេះ ដោយក្នុងនោះ នាងបានអង្រួនទស្សនិកជនក៏ដូចជាអ្នកគាំទ្រ ជាមួយនឹងបទចម្រៀងព្រមទាំងក្បាច់រាំ ដ៏រស់រវើក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Lisa បានទទួលការសរសើរទាំងការសម្ដែងនៅ Coachella លើកទី១ និងលើកទី២ គឺនាថ្ងៃទី ១១ ខែមេសា និងនាថ្ងៃទី១៩ខែមេសា ហើយការសម្ដែង Set លើកទី២ របស់នាងនៅទីនោះទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដោយសារ អ្នកគាំទ្របានឃើញ លោក Frederic Arnault ដែលជាបុរសសង្ស័យថាជាគូស្នេហ៍របស់នាង ក៏បានមកទស្សនាដែរ។


Lisa ហាក់ដូចជាបញ្ជាក់ទៅអ្នកគាំទ្រថានាងទាក់ទងគ្នាជាមួយ Frederic ដោយប្រយោល ដោយនៅពេលនាងសម្ដែងបទ Moonlit Floor (Kiss Me) ដែលជាបទគេសង្ស័យថាសរសេរពី Frederic នោះ នាងបានយកមេក្រូចង្អុលទៅ Frederic នាឃ្លាមួយថា "Bonjour, Baby" ដែលធ្វើឲ្យអ្នកគាំទ្រមានការវែកញែកជាខ្លាំង។ខណៈនោះដែរ Frederic Arnault ក៏ហាក់មានទឹកមុខសប្បាយរីករាយនិងអៀនប្រៀនផងដែរ ដោយគេបានញញិមសម្លឹងមើល Lisa ពីក្រោមឆាក៕



lisa pointed at frederic when she said "bonjour baby" during moonlit floor pic.twitter.com/eByirjKuKB
— 𝕗𝕠𝕣 𝕝𝕚𝕤𝕒 &. 𝕗𝕣𝕖𝕕 . (@fredericslisa) April 20, 2025
ប្រភព៖ pinkvilla