ប៉ូលិសចេញមកបញ្ជាក់ ពីមូលហេតុពិតនៃការស្លា»-ប់របស់ តារាស្រីកូរ៉េ Kim Sae Ron

//s9.kh1.co/a2/a2d89efaf488e939e458658ecdaf1cbe7aa5e309.jpg
តារា & កម្សាន្ដ

 ១៧-កុម្ភៈ-២០២៥ ២ល្ងាច · ៤ ខែមុន

បន្ទាប់ពីឆ្លងកាត់ការស៉ើបអង្កេតនិងស្រាវជ្រាវយ៉ាងដិតដល់និងល្អិតល្អន់មក គេអាចសរុបបានថា Kim Sae Ron បានស្លាប់ដោយសារធ្វើអត្តឃាត ពុំមែនជាករណីឃាតកម្មនោះឡើយ

កម្សាន្ត៖ ជារឿងមួយដ៏រន្ធត់និងសោកស្ដាយ ក្រោយតារាសម្ដែងស្រី Kim Sae Ron ដែលមានអាយុត្រឹមតែ២៥ឆ្នាំ បានទទួលមរណភាព នៅផ្ទះរបស់នាង នាថ្ងៃទី១៦ខែកុម្ភៈកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kim Sae Ron
Kim Sae Ron

ហេតុការណ៍ដ៏គួរឲ្យតក់ស្លុតនេះ បានកើតឡើងក្រោយមិត្តភក្តិរបស់ Sae Ron ដែលបានទៅលេងផ្ទះរបស់នាងបានរកឃើញសាកសពរបស់នាង គេងស្លាប់នៅនឹងកន្លែង ទើបនាងបានបញ្ជូនដំណឹងនេះទៅដល់ប៉ូលិស។ បន្ទាប់ពីឆ្លងកាត់ការស៉ើបអង្កេតនិងស្រាវជ្រាវយ៉ាងដិតដល់និងល្អិតល្អន់មក គេអាចសរុបបានថា Kim Sae Ron បានស្លាប់ដោយសារធ្វើអត្តឃាត ពុំមែនជាករណីឃាតកម្មនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chosun ។

Kim Sae Ron
Kim Sae Ron

ប៉ូលិសបានចេញមកបញ្ជាក់ថា៖ "ពួកយើងជឿថានេះជាជម្រើសរបស់ Kim Sae Ron ដែលសម្រេចចិត្តធ្វើបែបនេះនិងជាអ្នកទទួលខុសត្រូវលើការស្លាប់របស់នាង។ ប៉ុន្តែនាងពុំបានរក្សាទុកក្រដាសមរតកអ្វីឡើយ។ "

គួរបញ្ជាក់ផងដែរថា Kim Sae Ron គឺជាតារាសម្ដែងស្រីល្បីឈ្មោះ តាំងពីក្មេងមកម៉្លេះប៉ុន្តែហេតុការណ៍ដែលនាងបានបើកឡានស្រវឹងបុកនឹងខឿនផ្លូវ បានធ្វើឲ្យអាជីពរបស់នាងហាក់ធ្លាក់ដុនដាប  និងទទួលរងការរិះគន់ពីសំណាក់ប្រជាជនកូរ៉េ រហូតនាងត្រូវគេដកចេញពីការងារនិងរឿងជាបន្តបន្ទាប់៕

Kim Sae Ron
Kim Sae Ron
Kim Sae Ron
Kim Sae Ron
Kim Sae Ron
Kim Sae Ron
Kim Sae Ron
Kim Sae Ron

ប្រភព pinkvilla

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T