កម្សាន្ត៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា Jisoo ដែលជាតារាចម្រៀងសមាជិកក្រុម BLACKPINK នៅតែបន្តទទួលបានប្រជាប្រិយភាពយ៉ាងច្រើនកុះករទោះនាងបានចាកចេញពីផលិតកម្ម YG ក្ដីហើយឥឡូវនេះ នាងក៏កាក់កបខាងអាជីពជាតារាចម្រៀងនិងសម្ដែង ដោយថ្មីៗនេះនាងបានប្រកាសចេញអាល់ប៊ុមថ្មីឈ្មោះថា "AMORTAGE" ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ងាកមកមើលអាជីពខាងសម្ដែងវិញ Jisoo បានលេចមុខជាតួអង្គស្រីក្នុងរឿងបែបហ្សមប៊ី ចំណងជើងថា "Newtopia" ប៉ុន្តែជំនួសឲ្យទទួលបានការកោតសរសើរ Jisoo បែរត្រូវគេរិះគន់យ៉ាងចាស់ដៃលើសមត្ថភាពនៃការសម្ដែងរបស់នាងក្នុងរឿងនេះ។



មានមតិមហាជនជាច្រើនបានរិះគន់ថា Jisoo សម្ដែងជាតួអង្គស្រីក្នុងរឿងនេះមិនសមឡើយ ព្រោះនាងធ្វើទឹកមុខ Overreacting ខ្លាំងពេក មើលទៅមិនសូវធម្មជាតិ និងមិនសមនឹងតួអង្គមួយនេះ ហើយទឹកមុខភ័យខ្លាចរបស់នាងក៏ធ្វើពុតខ្លាំងពេក។ មហាជនបានបញ្ចេញមតិថានាងគួរតែ ផ្ដោតលើការចេញបទចម្រៀងនិងប្រកបអាជីពជាតារាចម្រៀង ជាជាងតារាសម្ដែង៕



ប្រភព៖ allkpop