កូរ៉េខាងត្បូង៖ Jennie ដែលជាសមាជិក BLACKPINK ត្រូវបានគេស្គាល់ថាតារាស្រីម្នាក់ដ៏មានឥទ្ធិពល ក្នុងវិស័យចម្រៀងទាំង KPOP និងបែបអន្តរជាតិ ដែលតាំងពីនាងឈានជើងចេញពីផលិតកម្ម YG មក នាងបានបើកក្រុមហ៊ុនផ្ទាល់ខ្លួនឈ្មោះ ODD ATELIER និងបានចេញបទចម្រៀងថ្មីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស" Mantra" គឺជាបទចម្រៀងកំពុងពេញនិយមចុងក្រោយរបស់នាង ដែលជាបទអង់គ្លេសសុទ្ធ និងជាបទដំបូងដែលនាងបានចេញក្រោយចាកចេញពី YG ។ ខណៈពេលបទនេះកំពុងល្បីល្បាញពេញបណ្ដាញសង្គម Jennie ក៏បានចេញមកបង្ហោះវីដេអូថ្មីផ្សព្វផ្សាយបទនេះក្នុង Tiktok ផងដែរ។
នាងបានបង្ហាញខ្លួនពីជីវិតប្រចាំថ្ងៃនាពេលព្រឹក ពីសកម្មភាពក្រោកពីគេងក្នុងឈុតគេងពណ៌ស ហើយងូតទឹកប្ដូរសម្លៀកបំពាក់ជាឈុតថ្មី ហើយនៅប្លង់មួយដែលនាងបានបើកទូទឹកកកនោះ អ្នកគាំទ្រចាប់អារម្មណ៍ថានាងពិតជាមានចង្កេះស្វ៊ែលតូចមួយក្ដាប់ មើលទៅពិតជាស្រស់ស្អាតនិងមានសុខភាពល្អខ្លាំងណាស់ ធ្វើឲ្យអ្នកគាំទ្រសរសើរថា នាងពិតជាពូកែមើលថែខ្លួនឯងពិតមែន៕
ប្រភព៖ koreaboo