ចង់យំ! រំភើប 2NE1 បបួលអ្នកគាំទ្រ ធ្វើពិធីគម្រប់ខួប១៥ឆ្នាំរបស់ក្រុម ព្រមទាំង Comeback សារជាថ្មី

//s9.kh1.co/75/75ca15418f01cd7054e84f7ae51b7abc135382cf.png
តារា & កម្សាន្ដ

 ១៧-ឧសភា-២០២៤ ១១ព្រឹក · មួយឆ្នាំមុន

2NE1 បបួលអ្នកគាំទ្រ ធ្វើពិធីគម្រប់ខួប១៥ឆ្នាំរបស់ក្រុម ព្រមទាំង Comeback សារជាថ្មី។

កូរ៉េខាងត្បួង៖ ថ្មីៗនេះ សមាជិកក្រុម 2NE1 បានធ្វើពិធីគម្រប់ខួប ១៥ឆ្នាំ នៃការ Debut ឈានចូលសិល្បៈ Kpop របស់ពួកគេ ដែលប្រជុំសមាជិកទាំង៤នាក់ ដែលមាន CL, Park Boom, Minzy និង Sandara ព្រមទាំងមានដំណឹងល្អមកកន្ត្រាក់អារម្មណ៍អ្នកគាំទ្រទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
2NE1
2NE1

យោងទៅតាមប្រភពពីអ្នកគាំទ្ររបស់ 2NE1 នៅកម្ពុជាបានឲ្យដឹងថា ក្រុមនារីមួយនេះ នឹងត្រឡប់មកសារជាថ្មី ជាមួយនឹងសមាជិក៤នាក់ ហើយពួកគេនឹងត្រឡប់មកអង្រួនវិស័យ Kpop ឲ្យកក្រើក បន្ទាប់ពីមានការអាក់ខានរយៈពេលជាច្រើនឆ្នាំ ព្រោះតែ CL បានចាកចេញពីផលិតកម្ម និង រឿងរ៉ាវអាស្រូវរបស់ ​Park Boom ជាដើម។

2NE1
2NE1

បើទោះបីជាយ៉ាងណាក៏ដោយ កន្លងរយៈពេលប៉ុន្មានឆ្នាំ ក្រុមនេះ នៅតែពុះពារដើម្បីត្រឡប់មកជួបជុំគ្នាសមតាមបំណងដែលទន្ទឹងរងចាំថ្ងៃនេះមកដល់។ មិនតែប៉ុណ្ណោះ CL បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយថា “សួស្តី Blackjack និង GZB ខានជួបគ្នាយូរហេីយ ដេីម្បីអបអរសាទរនឹងគម្រប់ខួប 15 ឆ្នាំរបស់ 2NE1 ថ្ងៃទី 17 ឧសភា ខ្ញុំចង់ប្រារព្ធជាមួយហ្វេនដែលតែងតែស្រលាញ់ គាំទ្រ សេីចសប្បាយ និង យំជាមួយពួកយេីងកន្លងមក និងនៅតែនៅខាងៗ 2NE1 និងខ្ញុំមិនថាមានរឿងអ្វីកេីតទ្បេីង។ ខ្ញុំឈរនៅទីនេះ។

2NE1
2NE1

មានរឿងជាច្រេីន ដែលនៅតែមិនប្រែប្រួល បេីទោះជាពេលវេលាកន្លងទៅក្តី តែនេះក៏ជាថ្ងៃដ៏ស្រស់ស្រាយមួយ ដែលបានកេីតទ្បេីង ផ្លាស់ប្តូរ និងលូតលាស់ជាមួយគ្នា” “2NE1 ជាផ្ទះរបស់ខ្ញុំតាំងតែដេីមមក ដែលខ្ញុំមានសេរីភាពនឹងចែករំលែក ក្តីស្រលាញ់ ភាពសប្បាយរីករាយ សំណេីច បង្ហាញ ភាពជឿជាក់ បង្កេីតអ្វីដែលថ្មី និង ផ្សាភ្ជាប់ ខ្ញុំសង្ឃឹមថាថ្ងៃនេះនឹងជាថ្ងៃដែលរំលឹកទាំងអស់គ្នាអោយមានអារម្មណ៍ថាខ្លួនឯងអស្ចារ្យ“ជាមួយការថតរូបផ្លូវការជុំគ្នានេះ CL បានទាក់ទងយក collection ថ្មីមកពីបរទេសសម្រាប់ Style អោយ 2NE1 និងទាក់ទងមិត្តគាត់ Choi Goseok ដែលជា photographer និង team ក្រុមការងារ CL ទាំងមូលដេីម្បីអោយរូបទាំងនេះកេីតទ្បេីង អរគុណ CL អរគុណមេក្រុមដ៏ល្អ ភាពទទួលខុសត្រូវនិងការស្រលាញ់ចំពោះក្រុម ពួកយេីងនឹងនៅតែនៅជាមួយ 2NE1 ជានិច្ច៕

ប្រភព៖ 2NE1 កម្ពុជា

Sandara និង CL
Sandara និង CL
Minzy
Minzy
2NE1
2NE1
2NE1
2NE1
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T