កម្សាន្ត៖ កំពូលតារាបាល់ទាត់ លោក Cristiano Ronaldo និងគូស្នេហ៍ ដែលជាតារាម៉ូដែល Georgina Rodríguez បានភ្ជាប់ពាក្យនឹងគ្នា បន្ទាប់ពី មានទំនាក់ទំនងស្នេហាអស់រយៈពេល ៨ ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាម៉ូដែលស្រី Georgina Rodríguez បានចែករំលែកដំណឹងល្អ នៅលើ Instagram កាលពីថ្ងៃចន្ទ រួមជាមួយនឹងរូបថតរបស់នាង ដែលពាក់ចិញ្ចៀនពេជ្រដ៏ធំ នៅនឹងម្រាមដៃ ដោយរូបនាង បានសរសេរក្នុងចំណងជើងថា៖ «ខ្ញុំយល់ព្រមហើយ ក្នុងជីវិតនេះ និងជីវិតទាំងអស់ នៅពេលខាងមុខ»។

នៅក្នុងផ្នែកមតិ Georgina និង Ronaldo ត្រូវបានមហាជន និងអ្នកគាំទ្រជាច្រើន បានបង្ហាញភាពរីករាយ ព្រមទាំងអបអរសាទរ ជាមួយនឹងពេលវេលា ក៏ដូចជាដំណឹងដ៏ល្អរបស់អ្នកទាំងពីរ។
គួររំឭកផងដែរថា Ronaldo និង Georgina បានចាប់ផ្តើមទាក់ទងគ្នានៅឆ្នាំ ២០១៧ បន្ទាប់ពី ជួបគ្នានៅហាង Gucci ដែលនាងធ្វើការនៅពេលនោះ។ អ្នកទាំងពីរ បានបង្ហាញខ្លួនជាមួយគ្នាជាលើកដំបូងនៅក្នុងកម្មវិធីពានរង្វាន់បាល់ទាត់ល្អបំផុតរបស់ FIFA នៅទីក្រុង Zurich ក្នុងខែមករា ឆ្នាំ ២០១៧ មុនពេលបង្ហាញខ្លួនជាផ្លូវការ នៅលើ Instagram ក្នុងខែឧសភា នាឆ្នាំនោះ ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖




