កម្សាន្ត៖ តារាសម្ដែង លោក Leonardo DiCaprio ត្រូវបានមន្ត្រីប៉ូលិសត្រួតពិនិត្យ ពេលចូលរួមពិធីជប់លៀងមួយក្នុងទីក្រុង Ibiza។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងវីដេអូដែលបង្ហោះដោយ Daily Mail និងផ្សព្វផ្សាយនៅលើ X បានឲ្យដឹងថា តារាសម្ដែង លោក Leonardo DiCaprio បានស្លៀកពាក់ធម្មតាក្នុងឈុតពណ៌ខ្មៅ ដោយពាក់មួកកីឡាបេស្បលធម្មតា និងខ្សែកមាស។ រូបលោក បានសម្លឹងមើលទូរស័ព្ទរបស់ខ្លួន ដោយយកចិត្តទុកដាក់ ខណៈពេលដែលកំពុងរង់ចាំវេនរបស់ខ្លួន ដើម្បីត្រូវបានត្រួតពិនិត្យដោយសន្តិសុខ មុនពេលចូលទៅក្នុងពិធីជប់លៀង tequila ។

ស្ត្រីម្នាក់ដែលឈរនៅក្បែរនោះ បាននិយាយថា៖ «ពួកគេកំពុងពិនិត្យខ្ញុំយ៉ាងប្រយ័ត្នប្រយែង»។ វាមិនច្បាស់ទេ ថាតើស្ត្រីនេះគឺជាមិត្តស្រីរបស់ Leonardo DiCaprio ដែលជាតារាម៉ូដែលវ័យ ២៧ ឆ្នាំ Vittoria Ceretti ឬយ៉ាងណា ។
យោងតាម PageSix បានដកស្រង់ប្រភពមួយ ដែលបាននិយាយថានេះគឺជានីតិវិធីសន្តិសុខចាំបាច់ ភ្ញៀវទាំងអស់ត្រូវបានស្វែងរកនិងបង្ហាញអត្តសញ្ញាណ។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ដំបូងប៉ូលីសមិនស្គាល់ DiCaprio ទេ ពួកគេបានមើលរូបលោក ពីរដងមុនពេលអនុញ្ញាតឱ្យចូល ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖






