ល្អអីល្អយ៉ាងនេះ! គ្រាប់ទី ២ Raphinha កាប់វ៉ូលេមួយជើងល្អដូចផ្កា ជួយឱ្យ Barca បំបាក់ PSG ៣-២(មានវីដេអូ)

//s9.kh1.co/10/10d79e787490dc837324812099777c2097884ccc.jpg
កីទ្បា

 ១១-មេសា-២០២៤ ១០ព្រឹក · ១៩ ថ្ងៃមុន

គ្រាប់ទី ២ Raphinha កាប់វ៉ូលេមួយជើងល្អដូចផ្កា ជួយឱ្យ Barca បំបាក់ PSG ៣-២(មានវីដេអូ)

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមម្ចាស់ផ្ទះ Paris Saint-Germain បានបើកទ្វាកីឡដ្ឋាន Parc des Princes របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Barcelona នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែជារួមខាងក្រុមភ្ញៀវ Barcelona ហាក់ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានទទួលជ័យជម្នះទៅលើក្រុមអ្នកមាន PSG ក្នុងលទ្ធផល ៣ ទល់នឹង ២។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៣ គ្រាប់របស់ Barcelona គឺរកបានដោយ Raphinha ២ គ្រាប់ម្នាក់ឯង គឺនៅនាទីទី ៣៧ និង ៦២ ចំណែក ១ គ្រាប់ទៀតគឺរកបានដោយខ្សែការពារ Andreas Christensen នៅនាទីទី ៧៧ រីឯ ២ គ្រាប់របស់ PSG វិញ គឺរកបានដោយ Ousmane Dembele នៅនាទីទី ៤៨ និង Vitinha នៅនាទីទី ៥០។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតនៅក្នុងវគ្គ ៨ ក្រុមពាន UCL រវាងក្រុមទាំង ២ នេះ គឺនៅសល់មួយជើងទៀត ក្នុងនោះជើងទី ២ គឺនឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៤ ខាងមុខ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T