Saka យប់មិញទះកាច់មុំមួយគ្រាប់អ៊េមណាស់ ខណៈ Arsenal ស្មើ Bayern ២-២(មានវីដេអូ)

//s9.kh1.co/98/989672f76d343280c992886d6fd9b17c9f323ff4.jpg
កីទ្បា

 ១០-មេសា-២០២៤ ១ល្ងាច · ២០ ថ្ងៃមុន

Saka យប់មិញទះកាច់មុំមួយគ្រាប់អ៊េមណាស់ ខណៈ Arsenal ស្មើ Bayern ២-២(មានវីដេអូ)

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមកាំភ្លើងធំ Arsenal បានបើកទ្វាកីឡដ្ឋាន Arsenal Stadium របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Bayern Munich នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នាក្នុងលទ្ធផល ២ ទល់នឹង ២ ប៉ុណ្ណោះ។

https://s9.kh1.co/__image/w=650,h=366,q=100/29/29ee8e529bb7ae3002b9be02005b3c2bf57b7d14.png

ក្នុងនោះ ២ គ្រាបរបស់ Arsenal គឺរកបានដោយ Bukayo Saka នៅនាទីទី ១២ និង Leandro Trossard នៅនាទីទី ៧៦  ចំណែក ២ គ្រាប់របស់ Bayern Munich វិញ គឺរកបានដោយ Serge Gnabry នៅនាទីទី ១៨ និង Harry Kane នៅនាទីទី ៣២ តាមរយៈបាល់ពិន័យ ១១ ម៉ែត្រ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង ២ នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះ គឺនៅសល់ ១ ជើងទៀត ដោយជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ ខាងមុខ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T