ម្នាយអើយស៊ុតគ្នាដូចព្យុះ! Valverde កាប់វ៉ូលេមួយជើងល្អដូចផ្កា ជួយឱ្យ R.Madrid តាមស្មើ Man City ៣-៣(មានវីដេអូ)

//s9.kh1.co/de/de095f397313a913ec723e48d793504d5879690d.jpg
កីទ្បា

 ១០-មេសា-២០២៤ ១០ព្រឹក · ២០ ថ្ងៃមុន

ម្នាយអើយស៊ុតគ្នាដូចព្យុះ! Valverde កាប់វ៉ូលេមួយជើងល្អដូចផ្កា ជួយឱ្យ R.Madrid តាមស្មើ Man City ៣-៣

បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៤ នេះ ក្រុមអធិរាជស Real Madrid បានបើកទ្វាកីឡដ្ឋាន Santiago Bernanbeu របស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City នៅក្នុងការប្រកួតជើងទី ១ វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Champions League។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានត្រឹមស្មើគ្នាក្នុងលទ្ធផល ៣ ទល់នឹង ៣ ប៉ុណ្ណោះ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

ក្នុងនោះ ៣ គ្រាបរបស់ Man City គឺរកបានដោយ Bernardo Silva នៅនាទីទី ២, Phil Foden នៅនាទីទី ៦៦ និងមួយគ្រាប់ទៀតរកបានដោយខ្សែការពារ Josko Gvardiol នៅនាទីទី ៧១ ចំណែក ៣ គ្រាប់របស់ Real Madrid វិញ គឺរកបានដោយការភ្លាត់ធ្វើឱ្យចូលទីខ្លួនឯង ដោយខ្សែការពាររបស់ Man City កីឡាករ Ruben Dias នៅនាទីទី ១២, Rodrygo នៅនាទីទី ១៤ និងគ្រាប់ចុងក្រោយ Federico Valverde រកបាននៅនាទីទី ៧៩។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុមទាំង ២ នៅក្នុងវគ្គ ៨ ក្រុមចុងក្រោយនេះ គឺនៅសល់ ១ ជើងទៀត ដោយជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២៤ ខាងមុខ។

ទិដ្ឋភាពប្រកួត
ទិដ្ឋភាពប្រកួត

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T