អុញនោះ! លោក Pep សំណូមពរឲ្យ ប្រធានក្លិប R.Madrid ធ្វើរឿងមួយនេះ ក្រោយប្រកួតស្មើគ្នាយប់មិញ

//s9.kh1.co/c1/c1e3ec1c0e082d9a57e4a24591a513ef343faf32.jpg
កីទ្បា

 ១០-មេសា-២០២៤ ១០ព្រឹក · ២០ ថ្ងៃមុន

លោក Pep សំណូមពរឲ្យ ប្រធានក្លិប R.Madrid ធ្វើរឿងមួយនេះ ក្រោយប្រកួតស្មើគ្នាយប់មិញ

អឺរ៉ុប៖ អ្នកចាត់ការទូទៅក្លិប Manchester City លោក Pep Guardiola បានទទូចឲ្យ ប្រធានក្លិប Real Madrid លោក Florentino Perez ផ្លាស់ប្តូរស្មៅនូវកីឡដ្ឋាន Santiago Bernabeu ចេញក្រោយបញ្ចប់ការប្រកួតកាលពីយប់មិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/7e/7e445ed329952a74baa4ce3a5c179ade0916152c.png

ជាការពិតណាស់ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ជើងទី១ នៃពានរង្វាន់ Champions League កាលពីយប់មិញនេះ គឺ Man City បានរក្សាបានលទ្ធផលស្មើគ្នា ៣ទល់នឹង៣ ទល់នឹង Real Madrid ខណៈ មុនជំនួបខាងលើចាប់ផ្តើម គឺ UEFA បានអនុញ្ញាតឲ្យម្ចាស់ផ្ទះ Real Madrid ប្រកួតដោយបិទតំបូលកីឡដ្ឋាន Santiago Bernabeu របស់ខ្លួនដែលធ្វើឲ្យលោក Pep មិនសប្បាយចិត្តជាមួយនឹងការសម្រេចចិត្តខាងលើឡើយ។

https://s9.kh1.co/__image/w=549,h=309,q=100/91/918f34a2403a6732d0775a1dd5dcf9fda0a360b2.png

ទាក់ទងនឹងរឿងនេះ លោក Pep បាននិយាយថា៖

ខ្ញុំមិនបានប៉ះស្មៅទេ ប៉ុន្តែ នេះជាអ្វីដែលកីឡាករបានប្រាប់ខ្ញុំ។ ខ្ញុំចាំបានថា Real Madrid តែងតែមានស្មៅដែលមានគុណភាពល្អ ប្រៀបដូចជាកម្រាលព្រំ។ យ៉ាងណា ខ្ញុំដឹងច្បាស់ថាពួកគេនឹងជួសជុលវា៕

លោក Pep Guardiola
https://s9.kh1.co/__image/w=650,h=366,q=100/17/17f67f111da68e78f3a0c9a1ac9f84f6289b8332.png

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T